Mga House Rule

  • ច្បាប់នៅ Betcris អនុលោមយ៉ាងជិតស្និទ្ធចំពោះអ្នកដែលមានវត្តមាន​នៅ Las Vegas Sportsbook ហើយច្បាប់នេះត្រូវបានប្រើប្រាស់ដើម្បី​ការពារទាំងក្រុមហ៊ុនរបស់យើងខ្ញុំ និងលោកអ្នកដែលជាអ្នកភ្នាល់។
  • គណនីភ្នាល់របស់អតិថិជនទំាងអស់នៅ Betcris មានលក្ខណៈ​ជា​ឯកជន និងរក្សាការសម្ងាត់ ហើយរាល់ការហៅទូរស័ព្ទទំាងអស់​ត្រូវ​បាន​ថត​សំឡេង និងត្រូវបានរក្សាទុកប្រសិនបើមាន​វិវាទនៅក្នុង​រយៈពេល​ប្រំាពីរថ្ងៃ។
  • រាល់អតិថិជនទំាងអស់ត្រូវមានអាយុ18ឆ្នាំ ឬមានអាយុលើសនេះ។
  • Betcris រក្សាសិទិ្ធបដិសេធការភ្នាល់ពីអតិថិជនដោយពុំចំាបាច់​មាន​មូលហេតុបានគ្រប់ពេលវេលា ហើយអាចបដិសេធការភា្នល់ពី​អតិថិជន​ដែលរស់នៅក្នុងរដ្ឋ ឬខេត្តទំាងឡាយណាដែលហាមមិនឲ្យមាន​ការភ្នាល់​កីឡា។
  • រាល់ច្បាប់ បទបញ្ជា និងប្រាក់ទូទាត់សរុបដែលមាននៅក្នុងការចុះផ្សាយ​នេះជាកម្មវត្ថុនៃការផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។
  • អតិថិជននីមួយៗតម្រូវឲ្យបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនតាមរយៈលេខគណនីភ្នាល់ និងលេខសម្ងាត់នៅរាល់ពេលហៅទូរស័ព្ទចូល និងនៅរាល់​ពេល​ឡកចូល Betcris។ អតិថិជនត្រូវទទួលខុសត្រូវផ្តាច់មុខលើ លេខសម្ងាត់ និង លេខគណនី
  • សមតុល្យគណនីនឹងឆ្លុះបញ្ចំាងពីការភ្នាល់លើការស្នើពេលអនាគត ឬការភ្នាល់ស្ថិតនៅក្នុងការរង់ចាំ។
  • អតិថិជននៅ Betcris មិនអាចចាក់លុយលើសពីចំនួនទឹកប្រាក់ដែល​មាននៅក្នុងគណនីរបស់ខ្លួនឡើយ។
  • អ្នកលេងទំាងអស់ត្រូវបញ្ជាក់ពីការភ្នាល់របស់ខ្លួនជាមួយប្រតិបតិ្តករនៅពេលបញ្ចប់ការប្រើប្រាស់លេខសម្ងាត់របស់ខ្លួន។ អ្នកហៅទូរស័ព្ទចូលត្រូវទទួលខុសត្រូវលើការស្តាប់ការអានលឺៗដើម្បីផ្ទៀងចេញពីប្រតិបត្តិករមុនពេលបញ្ជាក់ពីការភ្នាល់នេះ។ ឧទាហរណ៍ ប្រសិនបើមានការដាក់ទូរស័ព្ទចុះនៅមុនពេលបញ្ចប់​ដំណើរការ​នេះ នោះការភ្នាល់នឹងស្ថិតនៅក្រោមការសម្រេចចិត្តរបស់​អ្នកគ្រប់គ្រង។
  • គ្មានការភ្នាល់ណាមួយអាចត្រូវបានគេបដិសេធទេ កាលណាអ្នកហៅ​ទូរស័ព្ទចូលបញ្ជាក់ពីការភ្នាល់នោះ ហើយការហៅទូរស័ព្ទនោះបានបញ្ចប់​សព្វគ្រប់។ មានវិធីតែមួយគត់ដែលអតិថិជនអាចបដិសេធការភ្នាល់បានគឺភ្នាល់ក្រុមម្ខាងទៀតក្នុងការប្រកួតដែលគាត់បានភ្នាល់ពីដំបូង។
  • ចំពោះការភ្នាល់គ្រាប់លើស/ក្រោម រយៈពេលបន្ថែមម៉ោងត្រូវរាប់បញ្ចូលជា​ពិន្ទុ​ចុង​ក្រោយ។
  • នៅពេលភ្នាល់លើកម្រិតពាក់កណ្តាល់តង់ រយៈពេលបន្ថែមម៉ោងត្រូវ​រាប់បញ្ចូល​ជាផ្នែកមួយនៃតង់ទីពីរ។
  • ថ្លៃទូទាត់សងតិច សងច្រើន និងថ្លៃទូទាត់សងការភ្នាល់ជាកម្មវត្ថុនៃការ​ផ្លាស់​ប្តូរដោយគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។
  • ថ្លៃទូទាត់សងការចាក់បកច្រើនបំផុតមានចំនួនទឹកប្រាក់ $150,000។
  • រាល់ជម្លោះទាក់ទងនឹងការភ្នាល់ទំាងអស់ត្រូវដោះស្រាយដោយការចាក់ឡើងវិញនូវការថតសំឡេងហៅទូរស័ព្ទចូល និងត្រូវសម្រេចបញ្ចប់។
  • ពាក់ព័ន្ធនឹងការផ្អាកការប្រកួត ការតវ៉ាចំពោះការប្រកួត ឬការបដិសេធ​ការសម្រេចចិត្ត Betcris អនុវត្តតាមច្បាប់ល្បែង Las Vegas សម្រាប់គោលបំណងភ្នាល់។ បើពុំនោះទេ Betcris មិនទទួលស្គាល់ការផ្អាកការប្រកួត ការតវ៉ា និងការបដិសេធការសម្រេចចិត្តសម្រាប់គោលបំណងភ្នាល់ឡើយ។
  • រាល់ព្រឹត្តិការណ៍កីឡាទំាងអស់ត្រូវតែលេងតាមកាលបរិច្ឆេទលើកលែងមានការកំណត់ផ្សេងពីនេះ។ ប្រសិនបើព្រឹត្តិការណ៍ត្រូវបានផ្អាក/ឬត្រូវកំណត់ពេលជាថ្មី ឬមានការផ្លាស់​ប្តូរ​ទីកន្លែង ព្រឹត្តិការណ៍នោះនឹងត្រូវ"ឆាចោល"ជាស្វ័យប្រវត្តិ ដែលមានន័យ​ថា​លុយភ្នាល់ក្នុងព្រឹត្តិការណ៍នោះនឹងត្រូវបង្វិលសងវិញ (លើកលែងមានការកំណត់ដោយច្បាប់កីឡាជាក់លាក់) ។ រាល់ការចាក់បក/ការភ្នាល់នឹងត្រូវគណនាឡើងវិញដោយមិនរាប់បញ្ចូលគូបក ដោយប្រើប្រាស់តារាងទូទាត់ប្រាក់សម្រាប់កីឡា/ជម្រើសភ្នាល់នោះ។. ការប្រកួតកីឡាវាយតេន្នីសឯកត្តជនគ្មានការឆាចោលទេប្រសិនបើការប្រកួត នោះមិនបានបញ្ចប់បានពេញលេញដោយសារការដកខ្លួនចេញ/បញ្ហារបួស ឬការមិនមានសិទ្ធិប្រកួតបន្ដ។ ប្រសិនបើការប្រកួតនេះត្រូវបានកំណត់ពេលជាថ្មីដោយសារការកំណត់ពេល និងបញ្ហាអាកាសធាតុ បញ្ហាភ្លើង។ល។ នោះរាល់ការភ្នាល់ទំាងអស់នឹង​មាន​ដំណើរការធម្មតាដដែលហើយរាល់ការភ្នាល់ទំាងអស់នឹងគ្មានការ​ផ្លាស់ប្តូរ​ទេ។
  • រាល់ប្រាក់ទូទាត់សងការភ្នាល់ទំាងអស់ត្រូវគណនាតាមហាងឆេងនៅពេលដែលមានការភ្នាល់។
  • ហាមមិនឲ្យចាក់បកលើក្រុមតែមួយដែលមានទំាងគ្រាប់ត និងបន្ទាត់​ទឹក​ប្រាក់។ មិនទទួលយកការភ្នាល់ច្រើនគូទេប្រសិនបើលទ្ធផលនៃការភ្នាល់មួយគូនោះ ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលគូផ្សេងទៀត (ការប្រកួតទាក់ទងគ្នា)។
  • Betcris មិនរាយការណ៍អំពីប្រតិបត្តិការរបស់លោកអ្នកទៅកាន់ស្ថាប័ន ហិរញ្ញវត្ថុ ឬទីភ្នាក់ងាររបស់រដ្ឋាភិបាលឡើយ។ វាជាការទទួលខុសត្រូវរបស់អតិថិជនផ្តាច់មុខក្នុងការរាយការណ៍ព័ត៌មានបែបនេះទៅកាន់ដែនសមត្ថកិច្ចជាប់ពន្ធសមស្រប។
  • Betcris មិនទទួលខុសត្រូវចំពោះការថែ្លងមិនពិតដោយអតិថិជននៅ​ពេលដាក់ពាក្យសុំចូលជាសមាជិកភាព។
  • Betcris មិនទទួលខុសត្រូវចំពោះអតិថិជនណាដែលប្រាប់លេខសម្ងាត់ និងលេខគណនីដល់ភាគីផ្សេងទៀត។
  • អ្នកឈ្នះព្រឹត្តការណ៍ ឬការប្រកួតនឹងត្រូវកំណត់នៅថ្ងៃដែលព្រឹត្តិការណ៍នោះ​បាន​បញ្ចប់។
  • ការភ្នាល់ទំាងអស់ត្រូវគិតជាលុយដុល្លារអាមេរិក។
  • ក្នុងករណីមានកំហុសជាក់ស្តែងទាក់ទងនឹងការបង្ហោះ ការកំណត់ពេលវេលា ឬការភ្នាល់ច្រើនបំផុត នោះការភ្នាល់ត្រូវចាត់ទុកជាការភ្នាល់"ឆាចោល" ហើយរាល់លុយទំាងអស់នឹងត្រូវផ្តល់ជូនទៅតាមនោះដែរ។
  • Betcris រក្សាសិទិ្ធកាត់បន្ថយប្រាក់រង្វាន់បានគ្រប់ពេលវេលាដោយពុំ​ចាំបាច់មាន​ការ​ពន្យល់។
  • កាលបរិច្ឆេទ និងពេលចាប់ផ្តើមប្រកួតនៃព្រឹត្តិការណ៍ដែលបានបង្ហាញធ្វើ​ឡើងក្នុងគោលបំណងណែនំាតែប៉ុណ្ណោះ។ ការភ្នាល់នឹងត្រូវទទួលយករហូតដល់ពេលចាប់ផ្តើមផ្សាយពាណិជ្ជកម្ម។ សម្រាប់ហេតុផលដែលការភ្នាល់ត្រូវបានទទួលយកដោយទើសទាល់បន្ទាប់ពីព្រឹត្តិការណ៍ ឬការប្រកួតបានចាប់ផ្តើម ការជ្រើសរើសភ្នាល់ដែលបាន​ភ្ជាប់​មកនោះនឹងត្រូវទុកជាមោឃៈ។
  • ការភ្នាល់ទំាងអស់នៅពេលអនាគតត្រូវចាត់ទុកជា "All In", RunNot Run, EnteredNot Entered។ ប្រាក់ដាក់ភ្នាល់ត្រូវបានបាត់បង់នៅលើការភ្នាក់នៅពេលអនាគតប្រសិនបើគ្មានការជ្រើសរើសភ្នាល់។ ក្នុងករណីស្មើគ្នានៅពេលដែលមានអ្នកភ្នាល់3នាក់ ឬលើសនេះ​ក្នុង​ជម្រើស​ភ្នាល់មួយ ប្រាក់ទូទាត់សងនឹងត្រូវបានបែងចែកទៅតាម​ចំនួន​អ្នកភ្នាល់ដែល​ទទួលបានពិន្ទុស្មើគ្នា។
  • មនុស្សម្នាក់ទទួលបានគណនីតែមួយប៉ុណ្ណោះ។ គណនីច្រើននឹងត្រូវចាត់ទុកជាមោឃៈ។

អ្នកឈ្នះនិងអ្នកចាញ់ជាផ្លូវការបន្ទាប់ពី៖

  • ការប្រកួតបាល់ទាត់90នាទី - ម៉ោងបន្ថែម និង/ឬការស៊ុតបាល់ប៉េណាល់ទី​មិនត្រូវបានរាប់បញ្ចូលទេ
  • កីឡាបាល់ទាត់ - NCAA & NFL - ការប្រកួត 55 នាទី
  • កីឡាបាល់បោះ - NBA - ការប្រកួត 43 នាទី
  • កីឡាបាល់បោះ - NCAA - ការប្រកួត 35 នាទី
  • កីឡាវាយកូនគោលលើទឹកកក - NHL - ការប្រកួត 55 នាទី
  • ព្រឹត្តិការណ៍កីឡាផ្សេងទៀត - ការប្រកួត 55 នាទី
  • រយៈពេលថែមម៉ោង តង់ ឬម៉ោងបន្ថែមត្រូវបាន រាប់បញ្ចូលជា​ពិន្ទុ​ចុងក្រោយនៅពេលភ្នាល់ពិន្ទុសរុប បន្ទាត់ទឹកប្រាក់ និងការភ្នាល់​គ្រាប់ត​លើកលែងមានការកំណត់ផ្សេងពី​នេះ និងលើកលែង​បន្ទាត់​​​កីឡាបាល់ទាត់ដែលរាប់បញ្ចូលការស្មើគ្នា។
  • ចំពោះការភ្នាល់ពាក់កណ្តាលតង់ រយៈពេលថែមម៉ោង​ត្រូវបាន​រាប់បញ្ចូលជាផ្នែក​មួយ​នៃតង់ទីពីរ។
  • ការភ្នាល់លើរយៈពេល និងការភ្នាល់តង់​ទំាងអស់ធ្វើឡើងសម្រាប់រយៈពេល ឬតង់ជាក់លាក់តែប៉ុណ្ណោះ។ ការភ្នាល់ក្នុងម៉ោងបន្ថែមនឹងត្រូវធ្វើឡើងសម្រាប់ការបន្ថែមម៉ោងពេញដោយមិនគិតថាត្រូវថែមម៉ោងប៉ុន្មានដងទេ
  • កីឡាផ្សេងទៀត៖ ការប្រកួតផ្សេងទៀតដែលពាក់ព័ន្ធនឹងរយៈពេលលេងដែលមានការកំណត់ពេលវេលា ឬការកម្រិតពេលវេលា​ត្រូវតែលេង​រហូត​ដល់​ចប់ការប្រកួត ឬមានរយៈពេលប្រាំនាទី ឬតិចជាងនេះ​នៃ​ម៉ោង​ប្រកួតដែលនៅសល់នៅពេលការប្រកួតបញ្ចប់​ត្រូវចាត់ទុក​ថា​ផ្លូវការសម្រាប់គោលបំណងភ្នាល់។
Bumalik sa Itaas