អំពីពួកយើង

កីឡាអន្តរជាតិ Costa Rica

កីឡាអន្តរជាតិ Costa Rica (CRIS ឬ Betcris) ជា​អ្នកនាំមុខគេខាង​ឧស្សាហកម្មភ្នាល់កីឡាដែល​គេ​ទទួល​ស្គាល់​ចាប់​តាំង​ពី​ឆ្នាំ1985។ Betcris Sportsbook ផ្តល់ជូនការភ្នាល់​ដែលមាន​សុវត្ថិភាព ស្របច្បាប់ និង​មាន​ការធានាលើព្រឹត្តិការណ៍​កីឡា​សំខាន់ៗដូចជាការប្រណាំង​សេះ ល្បែងកាស៊ីណូ​តាម​អនឡាញ ល្បែងបៀ និងល្បែងឡូតូពីកន្លែងណាមួយ​ក្នុងពិភពលោក 24 ម៉ោង ក្នុងមួយថ្ងៃ 7 ថ្ងៃ ក្នុងមួយ​សប្តាហ៍​។

Betcris Sportsbook ផ្តល់ភាពងាយស្រួលក្នុងការ ដោះស្រាយរាល់តម្រូវការអតិថិជនរបស់ពួកយើងទាំងអស់។ ដោយមិនគិតពីពេល​វេលាភ្នាល់របស់លោកអ្នក ឬ​មិន​គិតថាអ្នកលោក​ភ្នាល់​ពីទីណានោះទេ សេវាកម្មរបស់​យើងខ្ញុំ​នឹងបំពេញតម្រូវការ​ទាំងអស់របស់លោកអ្នកពេញ 24 ម៉ោង។ សេវាភ្នាល់កីឡាអន្តរកម្មរបស់យើងខ្ញុំអនុញ្ញាតឱ្យអតិថិជនរបស់យើងខ្ញុំនូវជម្រើសនៃការភ្នាល់តាមអនឡាញ ឬតាម​ទូរស័ព្ទជាមួយលេខអត្តសញ្ញាណផ្ទាល់ខ្លួននិងលេខសម្ងាត់ដូចគ្នា។ (Betcris ក៏មានសេវាឥតខ្សែផងដែរ) ដូច្នេះ​ទោះបី​លោកអ្នកភ្នាល់ពីកុំព្យូទ័រការិយាល័យរបស់លោកអ្នក ឬ​ហៅទូរស័ព្ទពីផ្ទះរបស់លោកអ្នកក៏ដោយ ក៏លោកអ្នក​អាច​មាន​ទំនុកចិត្ដថាសេវាកម្មរបស់យើងខ្ញុំនឹងក្លាយជាសេវា​ឈាន​មុខគេ ហើយចងចាំថារាល់គណនីទាំងអស់​ត្រូវបាន​រក្សា​ការសម្ងាត់បានយ៉ាងពេញលេញ។

អ្វីដែលលោកអ្នកត្រូវធ្វើគឺបើកគណនីភ្នាល់កីឡាតាមអនឡាញរបស់លោកអ្នក ឬតាមទូរស័ព្ទ​និងផ្តោតលើ​ការជ្រើសរើសអ្នកឈ្នះ Betcris Sportsbook នឹងដោះស្រាយរាល់កិច្ចការដែលនៅសេសសល់។

មានលក្ខណៈឯកជន និងរក្សាការសម្ងាត់

នៅ Betcris Sportsbook យើងខ្ញុំទទួលស្គាល់ពី​សារៈសំខាន់នៃការរក្សាការសម្ងាត់។ យើងខ្ញុំយល់ថាលោកអ្នករំពឹងចង់ឲ្យសកម្មភាពផ្ទាល់ខ្លួន និង​សកម្មភាពភ្នាល់របស់លោកអ្នកត្រូវបានធ្វើឡើង​ដោយ​រក្សា​ការសម្ងាត់យ៉ាងតឹងរឹងបំផុត។ ក្នុងនាមជាអតិថិជន Betcris Sportsbook លោកអ្នក​បានទុកចិត្តលើពួកយើងក្នុងការការពារភាពឯកជនរបស់លោកអ្នក និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងខ្ញុំទទួលខុសត្រូវយ៉ាងយកចិត្តទុកដាក់ និងបានបង្កើត​គោលនយោបាយ និងនីតិវិធីដើម្បីទប់ស្កាត់ការប្រើប្រាស់ ព័ត៌មានខុស។

លើសពីនេះទៀត Betcris Sportsbook មិនបង្ហាញ​ព័ត៌មានរបស់អតិថិជនជូនដល់ទីភ្នាក់ងាររដ្ឋាភិបាល​ ឬភាគី​ទីបី​ឡើយ។ យើងខ្ញុំមិនលក់ ឬធ្វើអាជីវកម្មលើបញ្ជីអាសយដ្ឋាន ឬ​ក្រុមហ៊ុនដទៃទៀតទេ។

Betcris គេចេញលេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬលេខ​សម្ងាត់ជូន​ដល់អតិថិជនដែលអាចចូលប្រើប្រាស់តាម​អនឡាញ​ឬ តាមទូរស័ព្ទ។ ការប្រព្រឹត្ដទាំងអស់ត្រូវធ្វើឡើងក្នុងលក្ខខណ្ឌអនាមិក។ លេខទូរស័ព្ទឥតគិតថ្លៃរបស់យើងខ្ញុំមិនបន្សល់ទុកដានណាមួយនៅលើកំណត់ត្រាទូរស័ព្ទរបស់លោកអ្នកឡើយ។

អតិថិជនជាច្រើនរបស់យើងខ្ញុំបានជ្រើសរើស Betcris Sportsbook ពីព្រោះពួកគេទាមទារ​ឱ្យមានបទដ្ឋាន​ឯកជនភាព​ និងការរក្សាការសម្ងាត់ខ្ពស់​បំផុត​។ មិនថាលោកអ្នកចាប់ផ្តើមធ្វើអាជីវកម្ម នយោបាយ កីឡា​មាន​ជំនាញវិជ្ជាជីវៈ ឬឧស្សាហកម្មភាពយន្ត វា​ជា​កាតព្វកិច្ច​របស់យើងខ្ញុំក្នុងការរក្សាព័ត៌មានលំអិតនៃកិច្ចការ​ហិរញ្ញវត្ថុ​និងកិច្ចការផ្ទាល់ខ្លួនរបស់អតិថិជនរបស់យើងខ្ញុំយ៉ាងសម្ងាត់បំផុត។

ប្រសិនបើលោកអ្នកចង់បានលក្ខខណ្ឌប្រសើរជាងធម្មតា សូមកុំស្ទាក់ស្ទើរក្នុងការសួរមកកាន់ផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ។ យើងខ្ញុំនឹងធ្វើការរៀបចំជាពិសេសមួយដើម្បីបំពេញតាម​តម្រូវការរបស់លោកអ្នក។

ត្រឡប់ទៅផ្ន
ែកខាងលើ