ការប្រកួតសន្សំពិន្ទុ - លក្ខន្តិកៈ

លក្ខន្តិកៈទូទៅ

ការប្រកួតសន្សំពិន្ទុ BETCRIS ត្រូវស្ថិតនៅក្រោមលក្ខន្តិកៈ​ខាងក្រោម។ មិនចំាបាច់មានការទិញទេ។ ចាត់ទុកជាមោឃៈប្រសិនបើមានការហាមប្រាមដោយច្បាប់។

ការប្រកួតសន្សំពិន្ទុ BETCRIS ផ្តល់ការចូលប្រកួតដោយ​ឥត​គិតថ្លៃ។ សូមប្រាកដថាលោកអ្នកបានអាននិងយល់ពីលក្ខន្តិកៈ​ខាងក្រោមនេះមុនពេលលេងជាពិសេសផ្នែកទាក់ទងនឹងការទាមទារយករង្វាន់។ ការប្រកួតសន្សំពិន្ទុ BETCRIS នេះត្រូវបានដាក់ពិន្ទុដោយ​ស្វ័យប្រវត្តិដើម្បីលុបបំបាត់កំហុសរបស់មនុស្សហើយលក្ខន្តិកៈទាំងអស់ត្រូវដាក់ឲ្យអនុវត្តយ៉ាងតឹងរឹងនិងអនុវត្តចំពោះអ្នកលេងទាំងអស់។

នេះគឺជាការប្រកួតប្រជែងដែលអ្នកចូលរួមប្រកួតត្រូវ​បាន​ផ្តល់រង្វាន់សម្រាប់ធ្វើការជ្រើសរើសអ្នកឈ្នះឲ្យបានត្រឹមត្រូវបន្តបន្ទាប់គ្នានៃព្រឹត្តិការណ៍កីឡាដែលបានបញ្ជាក់។ រង្វាន់នឹងត្រូវផ្តល់ជូនសម្រាប់ការជ្រើសរើសបានតឹ្រមត្រូវចំនួន 21 ដងបន្តបន្ទាប់គ្នា ការជ្រើសរើសបានតឹ្រមត្រូវចំនួន 17 ដងបន្តបន្ទាប់គ្នា ការជ្រើសរើសបានតឹ្រមត្រូវចំនួន 13 ដងបន្តបន្ទាប់គ្នា ការជ្រើសរើសបានតឹ្រមត្រូវចំនួន 9 ដងបន្តបន្ទាប់គ្នា និងការជ្រើសរើសបានតឹ្រមត្រូវចំនួន 5 ដងបន្តបន្ទាប់គ្នា។

រង្វាន់

  • រង្វាន់ធំ (ផ្តល់ជូនដល់អ្នកចូលប្រកួតដែលបានចុះឈ្មោះ​ដែលធ្វើការជ្រើសរើសបានត្រឹមត្រូវចំនួន 21 ដងបន្តបន្ទាប់គ្នា – មានទឹកប្រាក់ចំនួន $25,000 ។ betcris.com រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ​រង្វាន់ធំ​សម្រាប់ព្រឹត្តិការណ៍ជាក់លាក់បានគ្រប់ពេល​វេលា។ រង្វាន់ធំក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ទាំងនេះនឹងមានតម្លៃស្មើ ឬច្រើនជាងទឹកប្រាក់ $ 25,000 ។

  • អ្នកចូលប្រកួតដែលបានចុះឈ្មោះទាំងអស់​ដែលធ្វើការ​ជ្រើសរើសបានត្រឹមត្រូវចំនួន 17 ដងបន្តបន្ទាប់គ្នានឹងទទួលបានការលេងដោយឥតគិតថ្លៃដែលមានចំនួនទឹកប្រាក់ $2,500 ដោយមិនគិតថាពិន្ទុរបស់អ្នកចូលប្រកួតបញ្ចប់នៅពេលណានោះទេ។

  • អ្នកចូលប្រកួតដែលបានចុះឈ្មោះទាំងអស់​ដែលធ្វើការ​ជ្រើសរើសបានត្រឹមត្រូវចំនួន 13 ដងបន្ត​បន្ទាប់​គ្នានឹងទទួលបាន ការលេងដោយ​ឥត​គិត​ថ្លៃ​ដែលមានចំនួនទឹកប្រាក់$500ដោយមិនគិតថាពិន្ទុរបស់អ្នកចូលប្រកួតបញ្ចប់នៅពេលណានោះទេ។

  • អ្នកចូលប្រកួតដែលបានចុះឈ្មោះទាំងអស់​ដែលធ្វើការ​ជ្រើសរើសបានត្រឹមត្រូវចំនួន 9 ដងបន្ត​បន្ទាប់​គ្នានឹងទទួលបាន ការលេងដោយ​ឥត​គិត​ថ្លៃ​ដែលមានចំនួនទឹកប្រាក់$100 ដោយមិនគិតថាពិន្ទុរបស់អ្នកចូលប្រកួតបញ្ចប់នៅពេលណានោះទេ។

  • អ្នកចូលប្រកួតដែលបានចុះឈ្មោះទាំងអស់​ដែលធ្វើការ​ជ្រើសរើសបានត្រឹមត្រូវចំនួន 5 ដងបន្ត​បន្ទាប់​គ្នានឹងទទួលបាន ការលេងដោយ​ឥត​គិត​ថ្លៃ​ដែលមានចំនួនទឹកប្រាក់$25 ដោយមិនគិតថាពិន្ទុរបស់អ្នកចូលប្រកួតបញ្ចប់នៅពេលណានោះទេ។

  • អ្នកចូលប្រកួតដែលបានចុះឈ្មោះដែលប្រមូលបានការឈ្នះច្រើនជាងគេបំផុតរាល់ខែនីមួយៗនឹងទទួលបាន ការលេងដោយ​ឥត​គិត​ថ្លៃ​ដែលមានចំនួនទឹកប្រាក់ $1000 ។ ប្រសិនបើមានអ្នកចូលប្រកួតឈ្នះច្រើននាក់នៅចុងខែ ការប្រកួតកាត់សេចក្ដីខាងក្រោមនេះនឹងកំណត់អ្នកឈ្នះ៖ (1) ភាគរយឈ្នះប្រចំាខែ (2) សមាជិកដែលបានដាក់ស្នើ​ការ​ជ្រើសរើសប្រចំាខែមុនគេបំផុត (ត្រាពេលវេលា)។

សារៈសំខាន់៖ ការប្រកួតសន្សំពិន្ទុរបស់ betcris.com ផ្តល់ការ​ចូល​ប្រកួត​ដោយឥតគិតថ្លៃ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចូល​ប្រកួត​ត្រូវតែមានbetcris.com  និងគណនីភ្នាល់សកម្មដើម្បីប្រមូលទឹកប្រាក់រង្វាន់ពេញលេញ។ គណនីភ្នាល់សកម្មត្រូវបានកំណត់ថាបានភ្នាល់យ៉ាងតិច $300 មិនឲ្យលើស​30ថ្ងៃមុនពេលចាប់ផ្តើមពិន្ទុឈ្នះ។ បើពុំនោះទេ អ្នកប្រកួតដែលឈ្នះនឹងទទួលបានប្រាក់រង្វាន់ដែល​បាន​ចុះ​បញ្ជី​ចំនួន10%។

អ្នកចូលរួមប្រកួតដែលមិនមែនជាសមាជិករបស់កម្មវិធីផ្តល់រង្វាន់ Loyalty គ្មានសិទិ្ធទទួលបានការឈ្នះរង្វាន់ឡើយ​។

ពន្ធទំាងអស់ជាការទទួលខុសត្រូវរបស់អ្នកឈ្នះ។ តម្លៃរង្វាន់ទំាងអស់គិតជាលុយដុល្លារអាមេរិក ហើយរង្វាន់ជាលុយនឹងត្រូវ​ផ្តល់​ជាលុយដុល្លារអាមេរិក។

លក្ខខណ្ឌចូលរួម

គ្មានការផ្ទេរ គ្មានការចាត់តំាងឲ្យមានអ្នកមកទទួលរង្វាន់ជំនួស លើកលែង​ម្ចាស់ Sponsor រក្សាសិទិ្ធទទួលរង្វាន់ជំនួសចំពោះវត្ថុដែលមានតម្លៃស្មើ ឬលើសក្នុងករណីដែលរង្វាន់ដែលបានផ្សាយពាណិជ្ជកម្មមិនអាចផ្តល់ជូនបាន។ ច្បាប់ និងបទបញ្ជារបស់រដ្ឋសហព័ន្ធ រដ្ឋ ថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្តទំាងអស់ ត្រូវយកមកអនុវត្ត។ អ្នកចូលប្រកួតយល់ព្រមចងដោយលក្ខខណ្ឌនៃវិធានផ្លូវការ និងតាមការ​សម្រេច​ចិត្តរបស់ម្ចាស់ Sponsor ដែលចូលជាស្ថារពរ និងចងលើរាល់បញ្ហា​ទំាងអស់ដែលពាក់ព័ន្ធនឹងការប្រកួតនេះ។ អ្នកឈ្នះរង្វាន់ទំាងអស់ដែលទទួលបានទឹកប្រាក់ចំនួន $100 ឬលើសនេះ​អាច​ត្រូវបានស្នើឲ្យចុះហត្ថលេខា និងប្រគល់សេចក្តីប្រកាស​នៃសិទ្ធិទទួលបាន ការចេញផ្សាញការទទួលខុសត្រូវ និងការអនុញ្ញាតឲ្យ​មានការផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេល 7 ថ្ងៃបន្ទាប់ពីថ្ងៃការជូនដំណឹងដំបូង។ ការមិនគោរពតាមថ្ងៃផុតកំណត់នេះអាចបណ្តាលឲ្យមានការដកសិទិ្ធនៃការ ទទួលបានរង្វាន់ និងបណ្តាលឲ្យមានការជ្រើសអ្នកឈ្នះម្នាក់ផ្សេងទៀត​សម្រាប់​ជំនួស។ ការទទួលយករង្វាន់អនុញ្ញាតឲ្យម្ចាស់ Sponsor និងទីភ្នាក់ងាររបស់ខ្លួន​ប្រើប្រាស់ឈ្មោះអ្នកឈ្នះរង្វាន់ និង/ឬភាពដូចគ្នាសម្រាប់គោលបំណង​ផ្សព្វផ្សាយពាណិជ្ជកម្មដោយគ្មានការទូទាត់បន្ថែម លើកលែងមាន​ការហាម​ឃាត់ដោយច្បាប់។ តាមរយៈការទទួលយករង្វាន់នេះ អ្នកឈ្នះយល់ព្រមមិនទាមទារឲ្យម្ចាស់ Sponsor នាយក មន្ត្រី និយោជិតទទួលខុសត្រូវលើការរងរបួស ឬការខូចខាតដែលកើតមានឡើងដែលបង្កឡើងដោយការចូលរួមក្នុងការប្រកួតនេះ។ ម្ចាស់ Sponsor មិនទទួលខុសត្រូវលើបញ្ហាកំហុសខាងការរៀប​អក្សរ​បោះពុម្ភ ឬកំហុសផ្សេងទៀតក្នុងការព្រីនសំណើរ រដ្ឋបាលខាងការប្រកួត ឬសេចក្តីប្រកាសអំពីការផ្តល់រង្វាន់។

អិនធឺណែត

ម្ចាស់ Sponsor មិនទទួលខុសត្រូវលើកំហុសក្នុងការបញ្ជូនអេឡិចត្រូនិក​ដែលបណ្តាលឲ្យមានការខកខាន ការរំខាន ការលុប ការខ្វះចន្លោះ ការ​ពន្យារ​ពេលក្នុងប្រតិបត្តិការ ឬការបញ្ជូន ការលួច​ ឬការបំផ្លាញ ឬការ​ចូល​ប្រើប្រាស់ដែលគ្មានការអនុញ្ញាត ឬការកែប្រែខ្លឹមសារចុះ​ទិន្នន័យ​បញ្ចូល ឬ​គ្រឿងបរិក្ខារបច្ចេកទេស គ្រឿងបរិក្ខារបណ្តាញ គ្រឿង​បរិក្ខារទូរស័ព្ទ គ្រឿង​អេឡិចត្រូនិច កុំព្យូទ័រ ការបំពេញមុខងារ​មិន​ត្រឹម​ត្រូវរបស់ hardware ឬ software ឬការកំណត់​ផ្សេងទៀត ឬការបញ្ជូនមិនត្រឹមត្រូវ ឬការខកខានទទួលយកព័ត៌មានចុះ​ទិន្នន័យ​បញ្ចូលដោយម្ចាស់ Sponsor ឬអ្នកផ្សាយដោយសារតែបញ្ហាបច្ចេកទេស ឬការកកស្ទះតាមប្រព័ន្ធ​អិនធឺណែត ឬវិបសាយណាមួយ ឬការបញ្ចូលគ្នា។ ប្រសិនបើសម្រាប់ហេតុផល ផ្នែកនៃកម្មវិធីមិនអាចដំណើរការបានតាម​ប្រព័ន្ធអិនធឺណែតដូចបានគ្រោងទុករួមមានការឆ្លងវីរុសកុំព្យូទ័រ មេរាគ ការអុកឡុក ការអន្តរាគមន៍ដែលគ្មានការអនុញ្ញាត ការក្លែងបន្លំ បញ្ហាបច្ចេកទេស ឬហេតុផលផ្សេងទៀតដែលធ្វើឱ្យខូច ឬប៉ះពាល់ដល់ផ្នែក រដ្ឋបាល សន្តិសុខ ភាពត្រឹមត្រូវ សុច្ចរិតភាព ឬការប្រព្រឹត្តត្រឹមត្រូវតាម​ការប្រកួតនេះ ម្ចាស់ Sponsor រក្សាសិទិ្ធតាមការសម្រេចចិត្តរបស់ខ្លួនក្នុងការ បដិសេធ បញ្ឈប់ កែប្រែ ឬផ្អាកការប្រកួត។ ម្ចាស់ Sponsor រក្សាសិទិ្ធបន្ថែមដើម្បីដកសិទិ្ធអ្នកដែលអុកឡុកដល់​ដំណើរការប្រកួតនេះ។ ប្រយ័ត្ន៖ ការប៉ុនប៉ងណាមួយដែលធ្វើឡើងដោយអ្នកប្រកួតដើម្បីធ្វើឲ្យខូចខាតវិបសាយដោយ​ចេតនា ឬធ្វើឲ្យប៉ះពាល់ដល់ប្រតិបតិ្តការស្របច្បាប់របស់ការប្រកួត​នេះជាការបំពានច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណី ហើយប្រសិនបើមាន ការប៉ុនប៉ងបែបនេះកើតឡើង ម្ចាស់ Sponsor រក្សាសិទិ្ធទាមទារការខូចខាត​ពីអ្នកប្រកួតនេះតាមវិសាលភាពនៃច្បាប់។

ការប្រកួតសន្សំពិន្ទុ SITENAME ជាការប្រកួត​ដែល​កំពុង​បន្ត​។ លោកអ្នកអាចចូលបានគ្រប់ពេលវេលា។ នៅពេល streak ឈ្នះរបស់លោកអ្នកបញ្ចប់ លោកអ្នកអាចធ្វើការជ្រើសរើស មួយទៀតបានភ្លាម ហើយព្យាយាមចាប់ផ្តើម streak ថ្មីមួយ។

រាល់អ្នកឈ្នះរង្វាន់ទំាងអស់ត្រូវតែមានអាសយដ្ឋានអ៊ីម៉ែលអិនធឺណែតដែលមានសុពលភាព។ ដើម្បីមានសិទ្ធិទទួលបានរង្វាន់តាមប្រៃសណីយ៍។

ត្រឡប់ទៅផ្ន
ែកខាងលើ