ការប្រកួតសន្សំពិន្ទុ - សំណួរនិងចម្លើយ

តើវាដំណើរការយ៉ាងដូចម្តេចទៅ?

  • ជារៀងរាល់ថ្ងៃ អ្នកចូលប្រកួតដែលបានចុះឈ្មោះ​អាច​ជ្រើសក្រុមដែលពួកគេជឿថានឹងក្លាយជាអ្នកឈ្នះនៅក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតជាបន្តបន្ទាប់ដែលបានចុះបញ្ជី។ កំណត់ការជ្រើសរើសក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។

  • លោកអ្នកអាចជ្រើសក្រុមចេញពីការប្រកួតដែលបានចុះបញ្ជីនៅលើទំព័រការប្រកួតជ្រើសរើសរបស់យើងខ្ញុំក្នុងថ្ងៃនេះតែប៉ុណ្ណោះ។ ប្រសិនបើការជ្រើសរើសរបស់លោកអ្នកត្រឹមត្រូវ លោកអ្នកនឹងទទួលបានមួយពិន្ទុឆ្ពោះទៅកាន់ពិន្ទុសរុប​របស់លោកអ្នក។ ប្រសិនបើការជ្រើសរើសរបស់លោកអ្នកមិនត្រឹមត្រូវ នោះពិន្ទុរបស់លោកអ្នកនឹងត្រូវកំណត់ពីសូន្យឡើងវិញ។ ប្រសិនបើការប្រកួតមានលទ្ធផលស្មើគ្នា ពិន្ទុរបស់​លោកអ្នក​នឹងមិនផ្លាស់ប្តូរទេ។ ប្រសិនបើការប្រកួតដែលលោកអ្នកបានធ្វើការជ្រើសរើសត្រូវបានពន្យារពេល ផ្អាក លុបចោល ឬលុបចេញ​ពីតារាង​ប្រកួតសម្រាប់ហេតុផលណាមួយ ការជ្រើសរើស​របស់​លោកអ្នកនឹងមិនត្រូវបានរាប់បញ្ចូលទេ ហើយលោកអ្នក​នឹងអាចធ្វើការជ្រើសរើសថ្មីសម្រាប់ការប្រកួតមួយដែលត្រូវលេងនៅលើកាលបរិច្ឆេទខាងមុខ។

  • លោកអ្នកត្រូវតែធ្វើការជ្រើសរើសការប្រកួតមួយដែលត្រូវលេងនៅក្នុងរយៈពេល 3​ថ្ងៃនៃការជ្រើសរើសពីមុន​របស់​លោកអ្នក ឬពិន្ទុរបស់លោកអ្នកនឹងត្រូវកំណត់ពី​សូន្យ​ឡើង​វិញ។

  • ការជ្រើសរើសពិន្ទុច្រើនជាង/តិចជាងសម្រាប់ MLB ត្រូវ​ចាត់ទុក​ថា​ស្មើគ្នាសម្រាប់ការប្រកួត​ដែលលេង​មិន​បាន​ចំនួន9ទឹកប្រកួតពេញ (ឬចំនួន 8.5 ទឹកប្រកួត​ប្រសិនបើ​ក្រុមម្ចាស់ផ្ទះឈ្នះ)។ ពិន្ទុរបស់លោកអ្នកនឹងបន្តនៅកម្រិតដដែលមុនការជ្រើសរើសនេះ។

  • អ្នកចុះឈ្មោះដែលមានសិទិ្ធទទួលបានពិន្ទុ 21 (ការជ្រើសរើសបានត្រឹមត្រូវ​ចំនួន21ដង​បន្ត​បន្ទាប់​គ្នា) នឹងទទួលបាន ទឹកប្រាក់ចំនួន$25,000។ រង្វាន់បន្ថែមនឹងត្រូវបានផ្តល់ជូនសម្រាប់ពិន្ទុនៃការជ្រើសរើសបានត្រឹមត្រូវ​ចំនួន 17 ដង​បន្ត​បន្ទាប់​គ្នា ការជ្រើសរើសបានត្រឹមត្រូវ​ចំនួន 13 ដង​បន្ត​បន្ទាប់​គ្នា ការជ្រើសរើសបានត្រឹមត្រូវ​ចំនួន 9 ដង​បន្ត​បន្ទាប់​គ្នា និងការជ្រើសរើសបានត្រឹមត្រូវ​ចំនួន 5 ដង​បន្ត​បន្ទាប់​គ្នា។

របៀបចុះឈ្មោះ?

កំណត់ (1) កូដសមាជិកក្នុងមនុស្សម្នាក់/អាសយដ្ឋាន​អ៊ីម៉ែល។ ប្រសិនបើមានវិវាទអំពីអត្ដសញ្ញាណនៃអ្នកចូលប្រកួតតាមអនឡាញ រង្វាន់នឹងត្រូវប្រគល់ជូនឲ្យទៅ​ម្ចាស់គណនី​ដែល​​មានអាសយដ្ឋានអ៊ីម៉ែលត្រឹមត្រូវ។ ពាក្យថា"ម្ចាស់គណនីស្របច្បាប់"មានន័យថាជារូបវ័ន្តបុគ្គលដែលអាសយដ្ឋានអ៊ីម៉ែលរបស់គាត់ត្រូវបានផ្ដល់ដោយអ្នកផ្ដល់សេវាអិនធឺណែត អ្នកផ្តល់សេវាតាមអនឡាញ ឬអង្គការ​ផ្សេងទៀត (ឧទាហរណ៍ គ្រឹះស្ថានជំនួញ គ្រឹះស្ថាន​អប់រំ។ល។) ដែលទទួលខុសត្រូវចំពោះ​ការ​ផ្ដល់​អាសយដ្ឋានអ៊ីម៉ែលសម្រាប់ផ្នែកដែលពាក់ព័ន្ធនឹងការ​ដាក់​ស្នើអាសយដ្ឋានអ៊ីម៉ែលនេះ។

អ្នកប្រើប្រាស់ដែលចុះឈ្មោះកូដសមាជិកនេះគឺជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិឈ្នះរង្វាន់ ទោះបីប្រសិនបើ​មាន​មនុស្សផ្សេងទៀតឡកចូលដោយប្រើកូដសមាជិកនេះ និង​ធ្វើការជ្រើសរើសក៏ដោយ។

របៀបទាមទារយករង្វាន់?

  • លោកអ្នកត្រូវបានកំណត់ឲ្យមានកូដសមាជិកមួយនៅពេលលេង BETCRIS & nbsp ការប្រកួតសន្សំពិន្ទុ។ ប្រសិនបើជនណាម្នាក់កំពុងបញ្ចូលការជ្រើសរើសដោយប្រើកូដសមាជិកច្រើនជាងមួយ ជននោះនឹងត្រូវចាត់ទុក​ថាគ្មានសិទ្ធិឈ្នះរង្វាន់។

  • លោកអ្នកត្រូវតែផ្ទៀងផ្ទាត់ថាលោកអ្នកមានអាយុយ៉ាងតិច18 ឆ្នាំដើម្បីមានសិទ្ធិទទួលបានរង្វាន់។

  • រង្វាន់នឹងផ្តល់ជូនដោយស្វ័យប្រវត្តិបន្ទាប់ពីឈ្នះពិន្ទុ.& nbsp

  • អាចចំណាយពេលរហូតដល់ 24​ម៉ោងដើម្បី​ទទួលបាន​រង្វាន់​. 

តើខ្ញុំអាចធ្វើការជ្រើសរើសច្រើនជាងមួយលើកក្នុងពេលតែមួយបានដែរឬទេ?

មិនបានទេ។ ការប្រកួតនេះបង្កើតឡើងដើម្បីឲ្យលោកអ្នក អាចធ្វើការជ្រើសរើសបានតែម្តងគត់ក្នុងមួយថ្ងៃ។ កត់សម្គាល់ថាកាលណាលោកអ្នកបានជ្រើសរើសការប្រកួត លោកអ្នកមិនអាចប្តូរវាបានទេ ទោះបីប្រសិនបើការ​ប្រកួត​នោះមិនទាន់ចាប់ផ្តើមក៏ដោយ។ រាល់ការជ្រើសរើសទំាងអស់ជាការជ្រើសរើសចុងក្រោយ។

ប្រសិនបើការជ្រើសរើសរបស់ខ្ញុំបញ្ចប់ក្នុងលទ្ធផលស្មើគ្នា តើពិន្ទុរបស់ខ្ញុំនឹងត្រូវកំណត់ពីសូន្យឡើងវិញមែនដែរឬទេ?

ទេ! ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើគ្នាត្រូវបានចាត់ទុកថាគ្មានការប្រកួត។

តើមានការប្រកួតចំនួនប៉ុន្មាននៅលើតារាងប្រកួតប្រចំាថ្ងៃ?

វាអាស្រ័យលើកាលវិភាគកីឡាប្រចំាថ្ងៃ។ គ្មានការកម្រិតជាក់លាក់អំពីចំនួនប្រកួតក្នុងមួយថ្ងៃនោះទេ។

តើអាចមានការលុបការប្រកួតចេញពីតារាងប្រកួតក្រោយពេលខ្ញុំបានជ្រើសរើសការប្រកួតនោះដែរឬទេ?

មាន ការប្រកួតអាចត្រូវបានគេលុបចេញពីតារាងការ​ប្រកួត​បានគ្រប់ពេល។ មានកាលៈទេសៈខុសៗគ្នាមួយចំនួនដែលអាចនាំអោយកើតមានរឿងនេះឡើង។ រឿងដែលច្រើនតែកើតមានបំផុតគឺការពន្យារពេលដោយសារអាកាសធាតុ។ ក្នុងករណីភាគច្រើន រឿងនេះនឹងមិនកើតមានឡើង​ទេ​ បន្ទាប់​ពីការចំណាយពេលវេលាជាច្រើន ឬលទ្ធផល​ភាគ​ច្រើន​ត្រូវបានសម្រេចចិត្តរួចទៅហើយ។ ការប្រកួតក៏អាចត្រូវបានលុបចេញពីតារាងប្រកួតបានដែរ ប្រសិនបើមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងលទ្ធភាពឈ្នះ។ ឧទាហរណ៍ក្នុងករណីនេះអាចជាការរងរបួសរបស់កីឡាករ ឬការផ្អាកដែលត្រូវបានគេប្រកាសនៅថ្ងៃប្រកួត។

តើការប្រកួតត្រូវបានដាក់ពិន្ទុយ៉ាងដូចម្តេចប្រសិនបើកីឡាករម្នាក់ ឬកីឡាករច្រើននាក់ដែលមានឈ្មោះក្នុងសំណើរ​មិនបានបញ្ចប់ការប្រកួត?

សំណើរណាមួយដែលលើកឡើងថាកីឡាករម្នាក់ ឬកីឡាករច្រើននាក់ត្រូវតែចាប់ផ្តើមនឹងត្រូវលុបចោល និងជំរុញដល់អ្នកជ្រើសរើសទំាងអស់ប្រសិនបើកីឡាករម្នាក់ ឬច្រើននាក់មិនបានចាប់ផ្តើម។ (ឧទា៖ តើកីឡាករខ្សែបម្រើកណ្តាលមួយណានឹងកត់ត្រា ចម្ងាយគិតជាយ៉ាតនៃការបញ្ជូនបាល់ក្នុងតង់ទីមួយ? (ក្រុមទំាងពីរត្រូវតែចាប់ផ្តើម)។ ប្រសិនបើកីឡាករខ្សែបម្រើកណ្តាលម្នាក់ ឬកីឡាករខ្សែ​បម្រើ​កណ្តាលទំាងពីរមិនបានចាប់ផ្តើមការប្រកួតទេ សំណើរនេះនឹងត្រូវចាត់ទុកថាស្មើគ្នា)។ ប្រសិនបើកីឡាករម្នាក់ត្រូវបានលុបចេញពីបញ្ជីឈ្មោះ កីឡាករមុនពេលប្រកួត សំណើរនេះនឹងត្រូវចាត់ទុក​ថា​ស្មើ​គ្នា។

ត្រឡប់ទៅផ្ន
ែកខាងលើ