គោលការណ៍ភាពឯកជន

ផ្នែកទូទៅ

BETCRIS.com គោរពភាពឯកជនរបស់អ្នក​ចូលទស្សនា​វិបសាយរបស់យើងខ្ញុំ។ សូមអានគោលការណ៍ភាពឯកជនតាមអនឡាញដោយ​ប្រុងប្រយ័ត្នដើម្បីឲ្យលោកអ្នកអាចយល់​ពីការអនុវត្ត​សិទ្ធិ​ឯកជនរបស់យើងខ្ញុំដែលទាក់ទងនឹងព័ត៌មានដែលយើងខ្ញុំ​ប្រមូលបានតាមរយៈវិបសាយនេះ។

ការការពារភាពឯកជនរបស់កុមារ

BETCRIS.com មិនលក់ជូន​កុមារដែលមាន​អាយុ​ក្រោម18 ឆ្នាំឡើយ។ កុមារទំាងនោះត្រូវទទួលបានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេមុនពេលផ្ញើព័ត៌មានអំពីខ្លួនពួកគេ (ដូចជាឈ្មោះ អាសយដ្ឋាន​អ៊ីម៉ែល និងលេខទូរស័ព្ទ)​ នៅលើអិនធឺណែត ផ្ញើមក​កាន់​ពួកយើង ឬផ្ញើទៅកាន់អ្នកណាម្នាក់ផ្សេងទៀត។ ប្រសិនបើលោកអ្នកមានអាយុក្រោម 18 ឆ្នាំ សូមកុំទស្សនា​គេហទំព័រ BETCRIS.com

ព័ត៌មានដែលយើងខ្ញុំប្រមូលបាន

ជាទូទៅព័ត៌មានដែលប្រមូលដោយ BETCRIS.com ត្រូវចាត់ចូលជាពីរក្រុម៖

  • ព័ត៌មានដែលបានផ្គត់ផ្គង់ដោយអ្នកចូលទស្សនាវិបសាយនេះក្នុងពេលដែលពួកគេបានចុះឈ្មោះ ឬ ចាប់ផ្តើម​ប្រតិបត្តិការ
  • តាមដានព័ត៌មានដែលប្រមូលបាននៅពេលអ្នកចូលទស្សនាតាមរយៈវិបសាយ BETCRIS.com ។ អ្នកផ្តល់សេវារបស់តតិយជនដែលវិបសាយរបស់គាត់ត្រូវ​បានបង្ហាញនៅលើវិបសាយ និងបានចូលដំណើរការ​តាមរយៈវិបសាយ​របស់យើងខ្ញុំក៏អាចប្រមូលព័ត៌មាន​បាន​ដែរ។

រាល់ព័ត៌មានដែលលោកអ្នកផ្ដល់មកយើងខ្ញុំក្នុងអំឡុងពេលទស្សនា BETCRIS.com ជួយយើងខ្ញុំឲ្យកែលម្អ​គុណភាព និងសេវាប្រើប្រាស់វិបសាយរបស់យើងខ្ញុំ។ ព័ត៌មានដែលលោកអ្នកចែករំលែកជាមួយយើងខ្ញុំកាន់តែច្រើន យើងខ្ញុំអាចបម្រើតម្រូវការរបស់លោកអ្នក​កាន់តែ​ប្រសើរឡើងដែរ។

នៅពេលលោកអ្នកជាវសេវាកម្ម យើងខ្ញុំអាចស្នើសុំ​ព័ត៌មាន​មួយចំនួនដូចខាងក្រោម៖

  • ឈ្មោះ
  • អាសយដ្ឋានទទួលទ៉និញ និង /ឬ អាស័យដ្ឋាន​ចុះ​វិក្កយបត្រ
  • លេខប័ណ្ណឥណទាន ឬ គណនីលេខ
  • លេខទូរស័ព្ទ ឬ លេខទូរសារ
  • អាសយដ្ឋានអ៊ីម៉ែល
  • ថ្ងៃខែឆ្នាំកំណើត
  • លេខឧបត្ថម្ភសង្គម
  • លេខប័ណ្ណបើកបរ

យើងខ្ញុំត្រូវការព័ត៌មាននេះក្នុងការដំណើរការតាមបញ្ជារបស់លោកអ្នក។ ប្រសិនបើយើងខ្ញុំមានបញ្ហាក្នុងការដំណើរការតាមបញ្ជារបស់លោកអ្នក នោះព័ត៌មានទំនាក់ទំនងដែលលោកអ្នក​បាន​ផ្ដល់គឺត្រូវបានប្រើប្រាស់ដើម្បីទំនាក់ទំនងជាមួយលោកអ្នក។ យើងខ្ញុំក៏បានប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីផ្តល់ជូន​លោកអ្នកនូវព័ត៌មានថ្មីៗទាក់ទងនឹងគណនី និង/ឬ​សេវាកម្ម​របស់យើងខ្ញុំ។ ចំពោះគណនីប័ណ្ណឥណទាន យើងខ្ញុំអាចស្នើសុំលេខ​ឧបត្ថម្ភ​សង្គមក្នុងគោលដៅមួយដែលអាចឲ្យយើងខ្ញុំប្រើ លេខសន្តិសុខសង្គមរបស់លោកអ្នកសម្រាប់បញ្ជាក់ពី អត្តសញ្ញាណរបស់លោកអ្នកនៅពេលដែលលោកអ្នក​សាកសួរ ឬចូលដំណើរការគណនីរបស់លោកអ្នក។

អាសយដ្ឋានអ៊ីម៉ែល

ប្រសិនបើលោកអ្នកផ្តល់អាសយដ្ឋានអ៊ីម៉ែលមកកាន់យើងខ្ញុំនៅក្នុងពេលវេលាជាក់លាក់ណាមួយ យើងខ្ញុំអាច​ផ្ញើ​ជូន​លោកអ្នកនូវអ៊ីម៉ែល​ដែលទាក់ទងនឹង​ផលិតផល​និង​សេវាកម្ម​​ថ្មីៗ ឬការផ្តល់ជូនដែលយើងជឿជាក់ថាលោកអ្នក​នឹង​​មាន​​ចំណាប់​អារម្មណ៍​។ ទោះបីជាយើងខ្ញុំសង្ឃឹមថាព័ត៌មានទាំងនេះមានប្រយោជន៍​ចំពោះលោកអ្នកក៏ដោយ ប្រសិនបើលោកអ្នកមិនចង់​ទទួលអ៊ីម៉ែលបែបនេះទេ នៅពេលដែលលោកអ្នកផ្តល់​អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកមកកាន់ពួកយើង សូមបង្ហាញថាលោកអ្នកពុំចង់ទទួលបាននូវព័ត៌មាន ឬ ការ​ផ្តល់​បែបនេះឡើយ។

លេខទូរស័ព្ទ

ប្រសិនបើលោកអ្នកផ្តល់នូវលេខទូរស័ព្ទរបស់លោកអ្នក​មកកាន់យើងខ្ញុំនៅក្នុងពេលវេលាជាក់លាក់ណាមួយ យើងខ្ញុំអាច​ផ្ញើ​សារជូន​លោកអ្នកនិង/ឬហៅទូរស័ព្ទទៅ​កាន់​លោកអ្នកអំពី​ផលិតផល​និង​សេវាកម្ម​​ថ្មីៗ ឬការផ្តល់​ដែល​យើងខ្ញុំជឿជាក់ថាលោកអ្នកនឹងមាន​ចំណាប់​អារម្មណ៍​​។ ទោះបីជាយើងខ្ញុំសង្ឃឹមថាព័ត៌មានទាំងនេះមានប្រយោជន៍​ចំពោះលោកអ្នកក៏ដោយ ប្រសិនបើលោកអ្នកមិនចង់​ទទួលសារជូនដំណឹងបែបនេះទេ នៅពេលដែលលោកអ្នក​ផ្តល់​អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកមកកាន់ពួកយើង សូមបង្ហាញថាលោកអ្នកពុំចង់ទទួលបាននូវព័ត៌មាន ឬ ការ​ផ្តល់​បែបនេះឡើយ។

ការចូលប្រើទម្រង់ចុះឈ្មោះរបស់លោកអ្នក

ដើម្បីផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូម​ទាក់ទងមកកាន់​ផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ។ លោកអ្នកអាចត្រូវការលេខគណនី ឃ្លាសម្ងាត់ និង​អត្តសញ្ញាណរបស់លោកអ្នក។ អ៊ីម៉ែលអាចផ្លាស់ប្តូរបាននៅក្នុងផ្នែក"គណនីខ្ញុំ"

BETCRIS ("វិបសាយ") ប្រើប្រាស់ខូគីដើម្បីផ្តល់​សេវា​ឲ្យកាន់​តែ​ប្រសើរនិងមានលក្ខណៈផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់។

ខូគី

តើខូគីជាអ្វី?

ខូគីគឺជាឯកសារអត្ថបទដ៏តូចដែលផ្ទុកព័ត៌មានមួយ​ចំនួន​តូចដែលត្រូវបានផ្ញើនិងរក្សាទុកនៅលើកុំព្យូទ័រ​របស់​លោកអ្នក ស្មាតហ្វូន ឬឧបករណ៍ផ្សេងទៀត នៅពេល​ដែលលោកអ្នកចូលប្រើប្រាស់វិបសាយ។ ខូគីត្រូវបានបញ្ជូនត្រឡប់ទៅកាន់វិបសាយជាកន្លែង​ប្រភពដើមរបស់ពួកវាបន្ទាប់ពីមានការចូលទស្សនាជាបន្តបន្ទាប់ ឬ​វិបសាយ​ផ្សេងទៀតដែលស្គាល់ខូគីនោះ។ ខូគីមានសារៈប្រយោជន៍ពីព្រោះពួកវាបានអនុញ្ញាត​ឱ្យវិបសាយទទួលស្គាល់ឧបករណ៍របស់អ្នកប្រើប្រាស់។

ព័ត៌មានដែលដាក់លើឧបករណ៍របស់លោកអ្នក

យើងអាចរក្សាទុកទិន្នន័យនៅក្នុងកុំព្យូទ័រ កុំព្យូទ័រយួរដៃ ឧបករណ៍ថាប្លែក ឬ ឧបករណ៍ចល័តនៅពេលដែលលោក អ្នកបានចូលមកកាន់វិបសាយរបស់យើងខ្ញុំ វិបសាយចល័ត​ឬកម្មវិធីទូរស័ព្ទដៃ។ យើងប្រើខូគីដែលជាឯកសារអត្ថបទដ៏តូចមួយដែល​ត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬ ឧបករណ៍របស់លោក​អ្នកនៅពេលដែលលោកអ្នកចូលទស្សនាទំព័រអនឡាញជាក់លាក់ដែលកត់ត្រាចំណង់ចំណូលចិត្តរបស់លោកអ្នក។ យើងក៏ប្រើ Local Shared Objects ឬ 'ខូគី flash' ផង​ដែរ។ 'ខូគី Flash' មានភាពស្រដៀងគ្នាទៅនឹង​កម្មវិធី​រុករក​ខូគី​ដែរ។ ពួកវាអនុញ្ញាតឲ្យយើងខ្ញុំចងចាំរឿងមួយចំនួនអំពីការចូលទស្សនារបស់លោកអ្នកទូទំាងវិបសាយរបស់យើងខ្ញុំ ប៉ុន្តែ​មិន​អាច​ចូលប្រើ ឬប្រើប្រាស់ព័ត៌មានផ្សេងទៀត​នៅ​ក្នុង​កុំព្យូទ័ររបស់លោកអ្នក។ យើងមិនអាចប្រើខូគី flash ដើម្បីចងចាំ ឬប្រើ​ប្រាស់​ដោយផ្ទាល់សម្រាប់កំណត់ព័ត៌មានផ្ទាល់ខ្លួនអំពីលោកអ្នកដូចជាឈ្មោះ ឬ អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នក​បាន​ឡើយ។ យើងអាចប្រើប្រាស់ខូគី flash បាននៅទូទំាង​វិបសាយ​របស់យើងផ្ទាល់ និងមិនមែនវិបសាយផ្សេង​ឡើយ។ យើងប្រើខូគី និងខូគី flash ដើម្បីតាមដានការ​ប្រើប្រាស់​វិបសាយរបស់យើងខ្ញុំ។ យើងខ្ញុំអាចនឹងប្រើប្រាស់ខូគី និងខូគីរបស់​តតិយជន​ដើម្បី​ត្រួតពិនិត្យចរាចរណ៍ចំពោះវិបសាយ កែលម្អសេវាកម្ម និង​ធ្វើឱ្យមានភាពកាន់តែងាយស្រួល និង/ឬពាក់ព័ន្ធ​បន្ថែម​ទៀតសម្រាប់ការប្រើប្រាស់របស់​លោកអ្នក។ យើងប្រើខូគី flash និងខូគីរបស់​តតិយជនដើម្បី​ជួយពួក​យើងបង្ហាញពីការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ​ទៅនឹងផលប្រយោជន៍របស់លោកអ្នកដោយផ្អែក​លើការ​ប្រើប្រាស់របស់លោកអ្នកក្នុងវិបសាយរបស់យើងខ្ញុំ​។

បញ្ជីខូគី BETCRIS សំខាន់ៗ

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីខូគីនីមួយៗ​ដែលយើងខ្ញុំអាចប្រើប្រាស់ និងគោលបំណង​ដែលយើង​ខ្ញុំ ប្រើ​ប្រាស់ពួកវាក្នុងតារាងខាងក្រោម

ខូគីរបស់ភាគីទីមួយ៖

ឈ្មោះ គោលបំណង ប្រភេទ
Affid ខូគីនេះត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកលេខសម្គាល់​សាខាក្នុង​គោលបំណង​កំណត់អត្តសញ្ញាណសាខារបស់យើងខ្ញុំ។ ចាំបាច់ខ្លំាង
លេខសម្គាល់យុទ្ធនាការ ខូគីនេះត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកលេខសម្គាល់យុទ្ធនាការដែល​បានប្រើប្រាស់ក្នុងវិបសាយនេះ។ ចាំបាច់ខ្លំាង
ចំណង់ចំណូលចិត្តភាសា ខូគីនេះត្រូវបានប្រើដើម្បីរក្សាទុក និងកំណត់ទំព័រសំខាន់ដែល​បាន​ជ្រើសរើសសម្រាប់អតិថិជនរៀងរាល់ពេលដែលវិបសាយនេះត្រូវបានបើកក្នុងកម្មវិធីរុករក។ ចាំបាច់ខ្លំាង
ចំណង់ចំណូលចិត្តភាសា ខូគីនេះ ត្រូវបានប្រើដើម្បីរក្សាទុក និងកំណត់ភាសាដែល​បាន​ជ្រើសរើសសម្រាប់អតិថិជនរៀងរាល់ពេលដែលវិបសាយនេះត្រូវបានបើកក្នុងកម្មវិធីរុករក។ ចាំបាច់ខ្លំាង
ផ្ទំាងឈ្មោះ ខូគីត្រូវបានប្រើជាបដានៃផ្នែកផ្សេងគ្នានៃវិបសាយដើម្បីជួយ​រុករក អតិថិជននៅលើវិបសាយនេះ មុខងារខូគី
ទំហំអក្សរ ខូគីនេះត្រូវបានប្រើដើម្បីរក្សាទុកទំហំអក្សរដែលបានជ្រើស​សម្រាប់អតិថិជនដែលទាក់ទងទៅនឹងអត្ថបទក្នុងវិបសាយ។ មុខងារខូគី
លេខសម្គាល់ទំហំអក្សរ ខូគីនេះត្រូវបានប្រើដើម្បីរក្សាទុកលេខសម្គាល់ទំហំអក្សរ​ដែល​បាន​ជ្រើស​សម្រាប់អតិថិជនដែលទាក់ទងទៅនឹងអត្ថបទក្នុងវិបសាយ។ មុខងារខូគី

ខូគីរបស់ភាគីទីបី៖

ឈ្មោះ គោលបំណង ប្រភេទ
pid ខូគីនេះត្រូវបានប្រើសម្រាប់កម្មវិធី twitter។ ចាំបាច់ខ្លំាង
datr, next, next_path, reg_ext_ref, reg_fb_gate, reg_fb_ref, wd ខូគីនេះបានប្រើសម្រាប់កម្មវិធី Facebook ។ ចាំបាច់ខ្លំាង

តើនៅពេលណាយើងប្រើខូគី?

អំឡុងពេលដំណើរការចុះឈ្មោះ
ខូគីទាំងនេះនឹងរៀបចំព័ត៌មានដែលប្រមូលបានក្នុងអំឡុងពេលចុះឈ្មោះរបស់លោកអ្នក ហើយនឹងអនុញ្ញាតឱ្យពួកយើងទទួល​ស្គាល់​លោកអ្នកជាអតិថិជន និងផ្តល់ជូនសេវាកម្មដែល​លោកអ្នក​ត្រូវការ។ យើងខ្ញុំក៏អាចប្រើប្រាស់ទិន្នន័យនេះដើម្បីយល់ដឹងឲ្យកាន់ តែប្រសើរឡើងអំពីប្រយោជន៍របស់លោកអ្នកនៅពេល អនឡាញ និងដើម្បីបង្កើនការចូលទស្សនារបស់លោកអ្នក​មក​កាន់កម្មវិធីរបស់យើងខ្ញុំ។

នៅលើវិបសាយ
សម្រាប់អ្នកចូល​ទស្សនា​វិបសាយរបស់ពួកយើង យើងខ្ញុំប្រើខូគីដើម្បីប្រមូលព័ត៌មាន។ ម៉ាស៊ីនមេរបស់យើងខ្ញុំប្រើប្រាស់ខូគីពីរប្រភេទផ្សេង​គ្នា៖

ខូគី 'session-based'៖ ខូគីប្រភេទនេះត្រូវបានបម្រុងទុកនៅក្នុងកុំព្យូទ័​រ​របស់​លោកអ្នកសម្រាប់អំឡុងពេលនៃការចូលទស្សនារបស់លោកអ្នកមកកាន់វិបសាយរបស់យើងខ្ញុំ។ ខូគី session-based អាចជួយអ្នកផ្លាស់ទីវិបសាយ​របស់​យើងខ្ញុំកាន់តែលឿន ហើយប្រសិនបើលោកអ្នក ជា​អតិថិជនដែលបានចុះឈ្មោះហើយ នោះវាអនុញ្ញាតឱ្យ ពួកយើង​ផ្តល់ទិន្នន័យដែលពាក់ព័ន្ធទៅនឹងលោកអ្នក។ ខូគីនេះផុតកំណត់ដោយស្វ័យប្រវត្តិនៅពេលដែល​លោកអ្នក​បិទកម្មវិធីរុករករបស់អ្នក ។

ខូគី 'persistent'៖ ខូគីប្រភេទនេះនៅមាននៅលើកុំព្យូទ័ររបស់លោកអ្នក​សម្រាប់រយៈពេលមានកំណត់ចំពោះខូគីនីមួយៗ។ ខូគី Flash ក៏មានលក្ខណៈអចិន្រ្តៃយ៏ដែរ។

ខូគី 'Analytical' អនុញ្ញាតឱ្យពួកយើងឲ្យចំណំានិងរាប់ចំនួន នៃអ្នកចូលទស្សនា និងមើលពីរបៀបដែលអ្នកចូលទស្សនា​ផ្លាស់ទីវិបសាយនៅពេលដែលពួកគេកំពុងប្រើប្រាស់។ ការណ៍នេះជួយយើងខ្ញុំធ្វើឲ្យប្រសើរឡើងនូវវិធីដែលវិបសាយរបស់យើងខ្ញុំដំណើរការ ឧទាហរណ៍ដោយធានាថា លោកអ្នកអាចធ្វើអ្វីដែលលោកអ្នកកំពុងតែស្វែងរកបានយ៉ាងងាយស្រួល។

ខូគីអនុញ្ញាតឲ្យយើងខ្ញុំ៖

  • យល់ដឹងកាន់ច្បាស់អំពីចំណង់ចំណូលចិត្តរបស់លោកអ្នកនិងផ្ដល់ឱ្យលោកអ្នកនូវការផ្តល់ជូនពិសេសជាច្រើនទៀត​។
  • បែងចែកលោកអ្នកពីអ្នកប្រើប្រាស់វិបសាយរបស់យើងខ្ញុំផ្សេងទៀតដែលជួយពួកយើងផ្តល់បទពិសោធន៍ល្អជូនលោកអ្នកនៅពេលដែលលោកអ្នករកមើលវិបសាយ របស់យើងខ្ញុំ ហើយក៏អាចឱ្យពួកយើងកែលម្អវិបសាយ​របស់​យើងខ្ញុំបានផងដែរ។
  • កំណត់ពីចំណង់ចំណូលចិត្តរបស់លោកអ្នកនៅពេលប្ដូរ មាតិកា ឬមុខងារសម្រាប់លោកអ្នក។
  • បញ្ជាក់ថាលោកអ្នកជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងរក្សាទុកព័ត៌មានលំអិតអំពីការឡកចូលរបស់លោកអ្នកនៅពេលចូលប្រើប្រាស់សេវាជាក់លាក់នៅលើវិបសាយរបស់យើងខ្ញុំ។
  • បង្ហាញលោកអ្នកពីការផ្សព្វផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់លោកអ្នកដោយផ្អែកលើការ ប្រើប្រាស់របស់លោកអ្នកក្នុងវិបសាយរបស់យើងខ្ញុំ
  • ប្រមូលស្ថិតិចេញពីការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។
  • យើងខ្ញុំក៏អាចប្រើប្រាស់ខូគីនិង កម្មវិធីត្រួតពិនិត្យ​សកម្មភាព​ដើម្បីធានាថាឧបករណ៍ផ្ញើសំបុត្រ​មាន​ដំណើរការ​ត្រឹមត្រូវ។

តើខ្ញុំអាចជំទាស់ ឬបដិសេធពុំប្រើប្រាស់ខូគីតាមរបៀបណា?

ខូគី
លោកអ្នកមានសមត្ថភាពទទួលយក ឬបដិសេធខូគីនេះ។ កម្មវិធីរុករកបណ្ដាញភាគច្រើនទទួលយកខូគី ដោយ​ស្វ័យប្រវត្តិ តែប្រសិនបើលោកអ្នកចង់ ជាធម្មតាលោកអ្នក​អាចកែប្រែការកំណត់កម្មវិធីរុករករបស់លោកអ្នកដើម្បីបដិសេធខូគីបាន។ ម៉ឺនុយជំនួយនៅលើរបារម៉ឺនុយរបស់កម្មវិធីរុករកភាគ​ច្រើន​ប្រាប់លោកអ្នកពីរបៀបការពារកម្មវិធីរុករករបស់លោកអ្នកពីការទទួលយកខូគីថ្មី របៀបដើម្បីឱ្យកម្មវិធី​រុករក​ផ្ដល់​ដំណឹង​ដល់លោកអ្នកនៅពេលដែលលោកអ្នក​ទទួល​បាន​ខូគីថ្មី និងរបៀបបិទខូគីទាំងអស់។

ខូគី Flash
លោកអ្នកអាចកែប្រែ​ការកំណត់​កម្មវិធី Flash Player របស់លោកអ្នកដើម្បីការពារការ​ប្រើប្រាស់​ខូគី Flash បាន។ ការកំណត់កម្មវិធីគ្រប់គ្រង Flash Player របស់លោកអ្នកអនុញ្ញាតឱ្យលោកអ្នករៀបចំចំណង់ចំណូលចិត្តរបស់លោកអ្នក។ ដើម្បីបដិសេធខូគី Flash​ ពីមាតិការបស់របស់ភាគីទីបី​ទាំងអស់ដើម្បីចូលទៅកាន់បន្ទះ'ការកំណត់បន្ទុកសកល'​ នៃកម្មវិធីគ្រប់គ្រងការកំណត់នោះ និងការមិនជ្រើស​ប្រអប់​ធីកដែលដាក់ថា'អនុញ្ញាតឲ្យមាតិការបស់ភាគីទីបីរក្សាទុកព័ត៌មាននៅលើកុំព្យូទ័ររបស់លោកអ្នក' និងបិទកម្មវិធី​គ្រប់គ្រងការកំណត់នោះ។ ជាជម្រើសមួយផ្សេងទៀត លោកអ្នកក៏អាច​កែសម្រួល​ការ​កំណត់របស់លោកអ្នកសម្រាប់វិបសាយជាក់លាក់ដែលលោកអ្នកចូលទស្សនាតាមរយៈ“ការកំណត់បន្ទុកវិបសាយ” ដែលបាន​រកឃើញក្នុងកម្មវិធីការគ្រប់គ្រងការកំណត់។

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់កំណែរចាស់របស់កម្មវិធី Flash Player ឬ កម្មវិធីរុករកបណ្ដាញចាស់ៗ នោះកម្មវិធី​គ្រប់គ្រងការ​កំណត់អាចមិនមានផ្តល់ជូនលោកអ្នកឡើយ​។ យើងខ្ញុំសូមផ្តល់យោបល់ថាលោកអ្នកត្រូវតែប្រាកដថាលោកអ្នកធ្វើអោយថ្មីឡើងវិញនូវកម្មវិធី Flash Player និង​កម្មវិធីរុករក​របស់លោកអ្នកឲ្យទៅដល់កំណែដែល​អាច​រក​បាន​ចុង​ក្រោយបំផុត។

ប្រសិនបើលោកអ្នកជ្រើសបដិសេធខូគី នោះលោកអ្នក​ប្រហែល​ជាមិនអាចសាកល្បងរាល់លក្ខណៈពិសេស អន្តរកម្មទាំងអស់នៅលើវិបសាយរបស់យើងខ្ញុំឡើយ។

ជាជម្រើសមួយផ្សេងទៀត លោកអ្នកអាចទស្សនា​គេហទំព័រ http://www.aboutcookies.org/ ដើម្បីទទួល​បាន​នូវព័ត៌មានស្តីពីការលុប ឬគ្រប់គ្រងខូគី។ សូមកត់សម្គាល់ថាតាមរយៈការលុបខូគី ឬ បិទខូគី​នាពេល​អនាគត លោកអ្នកមិនអាចចូលប្រើប្រាស់តំបន់ជាក់មួយ ឬ លក្ខណៈពិសេសនៃវិបសាយរបស់យើងខ្ញុំឡើយ។

ការយល់ព្រមតាមគោលការណ៍ភាពឯកជន

ដោយចុចលើពាក្យ 'ដាក់ស្នើ "ឬ" ខ្ញុំយល់ព្រម " អំឡុង​ពេល​ដំណើរការចុះបញ្ជី ឬ ដោយបន្តការ​ប្រើប្រាស់​សេវាកម្មបន្ទាប់ពីមានការបង្ហាញគោលការណ៍ភាពឯកជននេះ (អាចអនុវត្តបាន) នោះលោកអ្នកយល់ព្រមលើ​គោលការណ៍ភាពឯកជននេះ ។ នេះជាគោលការណ៍ភាពឯកជនដែលមានលក្ខណៈពេញលេញ និងផ្តាច់មុខ ហើយវាបានជំនួសកំណែដែល​មាន​ពីមុន។ គោលការណ៍ភាពឯកជននេះគួរតែត្រូវបានអានដោយភ្ជាប់ជាមួយនឹង ខចែងនិងលក្ខខណ្ឌនៃការប្រើប្រាស់របស់យើងខ្ញុំ និងលក្ខខណ្ឌអនុវត្តបន្ថែមណាមួយដែលបានបង្ហោះលើកម្មវិធី​របស់​យើងខ្ញុំ។ យើងខ្ញុំអាចផ្លាស់ប្ដូរគោលការណ៍ភាពឯកជននេះបានទៀងទាត់ ហើយជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរនេះ ដោយផ្សព្វផ្សាយលក្ខខណ្ឌដែលបានកែប្រែ នៅលើកម្មវិធី​របស់យើងខ្ញុំ។ យើងខ្ញុំសូមផ្តល់យោបល់ថាលោកអ្នកគួរតែពិនិត្យមើល​ឡើងវិញលើគោលការណ៍ភាពឯកជននេះឱ្យបាន​ទៀងទាត់​។

ក្រុមហ៊ុន Town View Trading បានចុះបញ្ជីលើបញ្ជីការ​ការពារ​ទិន្នន័យរបស់អាជ្ញាធរធ្វើនិយ័តកម្ម Gibraltar។

កម្មវិធីរុករកកម្រិតព័ត៌មាន

ម៉ាស៊ីនមេវិបសាយរបស់យើងខ្ញុំបានប្រមូលអាសយដ្ឋាន IP របស់លោកអ្នកដោយស្វ័យប្រវត្តិនៅពេលលោកអ្នក​ស្នើ​សុំទំព័រពីម៉ាស៊ីនមេរបស់យើងខ្ញុំ។ អាសយដ្ឋាន IP របស់លោកអ្នកជាលេខដែលត្រូវបានប្រើ ប្រាស់ដោយកុំព្យូទ័រហើយតភ្ជាប់ទៅអិនធឺណែតដើម្បី​កំណត់​អត្តសញ្ញាណកុំព្យូទ័ររបស់អ្នក ដូច្នេះទិន្នន័យ​(ដូចជាទំព័រវិបសាយដែលលោកអ្នកស្នើសុំ) អាចត្រូវ​បាន​ផ្ញើទៅលោកអ្នក។

យើងខ្ញុំក៏ប្រមូលបានទិន្នន័យនៅលើប្រព័ន្ធប្រតិបត្តិការ ដែលកំពុងដំណើរការលើកុំព្យូទ័ររបស់លោកអ្នក និង software កម្មវិធីរុករកបណ្ដាញដែលលោកអ្នកកំពុង​ប្រើប្រាស់​​ដើម្បីចូលប្រើប្រាស់វិបសាយរបស់យើងខ្ញុំ ដូច្នេះយើងខ្ញុំអាចបង្កើនប្រសិទ្ធភាពវិបសាយ របស់​យើងខ្ញុំ​សម្រាប់ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរុករកបណ្ដាញដ៏មាន​ប្រជាប្រិយ​ភាពបំផុត។ និងដោយហេតុថាយើងខ្ងុំ ចង់ដឹងពីរបៀបដែលលោកអ្នក​ស្វែងរកវិបសាយរបស់យើងខ្ញុំ ដូច្នោះយើងខ្ញុំបានកត់​ទុក​នូវ​​ទីកន្លែងរបស់លោកអ្នក។

ការស្ទង់មតិបែបលេចឡើង

យើងស្នើសុំទិន្នន័យពីអ្នកប្រើតាមរយៈការស្ទង់មតិបែប​លេចឡើង​តាមពេលវេលាជាក់ស្តែង។ ការចូលរួមក្នុងការស្ទង់មតិទាំងនេះគឺជាការស្ម័គ្រចិត្ត ទាំងស្រុង ប្រសិនបើអ្នកមិនចង់ផ្ដល់ព័ត៌មានដែលបានស្នើ​សុំទេ សូមកុំឆ្លើយតបទៅនឹងការស្ទង់មតិនេះ។ ព័ត៌មានដែលយើងខ្ញុំប្រមូលបានតាមរយៈការស្ទង់មតិទំាងនេះនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អវិបសាយរបស់យើងខ្ញុំ។

ព័ត៌មានដែលប្រមូលបានដោយតតិយជន

ពិតប្រាកដណាស់ វិបសាយរបស់យើងខ្ញុំរាប់បញ្ជូល​តំណ​ភ្ជាប់​ទៅកាន់វិបសាយផ្សេងទៀត និងផ្តល់សិទ្ធិចូល​ប្រើប្រាស់ផលិតផល និងសេវាកម្មដែលបានផ្តល់ជូន​ដោយ​តតិយជនដែលគោលការណ៍ភាពឯកជនរបស់គាត់យើងខ្ញុំ មិនបានគ្រប់គ្រងឡើយ។ នៅពេលលោកអ្នកចូលប្រើប្រាស់វិបសាយមួយផ្សេងទៀត ឬទិញផលិតផល ឬសេវាកម្ម ឬធ្វើប្រតិបត្តិការដទៃទៀត​តាមរយៈគេហទំព័ររបស់យើង ប្រើប្រាស់ព័ត៌មានណា​មួយ​ដែលលោកអ្នកបានផ្តល់ត្រូវបានគ្រប់គ្រងដោយ គោលការណ៍​​ភាពឯកជនរបស់ប្រតិបត្តិករវិបសាយដែល​លោកអ្នកកំពុងចូលទស្សនា ឬអ្នកផ្គត់ផ្គង់ផលិតផល ឬសេវាកម្មនោះ។ ការអនុវត្តសិទ្ធិឯកជនរបស់អ្នកផ្គត់ផ្គង់ អាចមានភាព​ខុស​គ្នាពីការអនុវត្តសិទិ្ធឯកជនរបស់យើងខ្ញុំ។ ប្រសិនបើលោកអ្នកមិនអាចរកស្វែងរកគោលការណ៍ភាពឯកជននៃដៃគូផ្គត់ផ្គង់របស់យើងខ្ញុំតាមរយៈតំណភ្ជាប់ពី​ទំព័​រវិបសាយ ឬពីទំព័រដែលផ្ដល់ផលិតផល ឬសេវាកម្ម​ នោះលោកអ្នកគប្បីទាក់ទងអ្នកផ្គត់ផ្គង់ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម។

សន្តិសុខ

ព័ត៌មានដែលយើងខ្ញុំប្រមូលបានពីអ្នកចូលទស្សនារបស់យើងខ្ញុំត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យដែលយើងខ្ញុំគ្រប់គ្រង។ ហាមឃាត់ចំពោះរាល់ដំណើរការចូលទៅម៉ាស៊ីនមេដែលយើងបានរក្សាទុកព័ត៌មានអ្នកចូលទស្សនា។ យើងខ្ញុំប្រើប្រាស់ព័ត៌មានប័ណ្ណឥណទានរបស់លោកអ្នកតែប៉ុណ្ណោះដើម្បីចេញវិក្កយបត្រជូនលោកអ្នកសម្រាប់​ផលិតផល និងសេវាកម្មដែលលោកអ្នកបានបញ្ជាទិញ ពីយើងខ្ញុំ។ យើងខ្ញុំមិនបានចែករំលែកនូវព័ត៌មានប័ណ្ណឥណទានរបស់លោកអ្នកជាមួយអ្នកណាម្នាក់ឡើយ លើកលែងតែជាការ​ចាំបាច់សម្រាប់ដំណើរប្រតិបតិ្តការរបស់លោកអ្នក។ ដើម្បីការពារភាពឯកជននៃលេខប័ណ្ណឥណទានរបស់​លោកអ្នក និងព័ត៌មានបញ្ជាទិញផ្សេងទៀត យើងខ្ញុំបំលែង​កូដ​ព័ត៌មាននេះសម្រាប់ការឆ្លងកាត់អិនធឺណែត​ដោយ​ប្រើ​Secure Sockets Layer ("SSL")។ ទោះបីជាការអនុវត្តផ្នែកសន្តិសុខទំនើបមានប្រសិទ្ធិភាពយ៉ាងក៏ដោយ ក៏គ្មានប្រព័ន្ធសន្ដិសុខអេឡិចត្រូនិច​ណាមួយ​អាចដែលទប់ស្តាប់មិនឲ្យមានការជ្រែតចូលបានដែរ។ យើងខ្ញុំពុំអាចធានាសុវត្ថិភាពនៃមូលដ្ឋានទិន្នន័យរបស់យើងខ្ញុំបានទេ ហើយក៏មិនធានាបានថាព័ត៌មានដែលលោក​អ្នក​ផ្គត់ផ្គង់នឹងមិនត្រូវបានស្ទាក់ចាប់ខណៈពេលកំពុង​ត្រូវ​បានបញ្ជូនតាមអិនធឺណែត។

កម្មវិធីរុករកវិបសាយភាគច្រើន អនុញ្ញាតឱ្យប្រើប្រាស់ការ​តភ្ជាប់ SSL។ ប្រសិនបើកម្មវិធីរុករករបស់លោកអ្នកមិនគាំទ្រការ ប្រើប្រាស់​ការតភ្ជាប់ SSL ឬប្រសិនបើលោកអ្នកមិនចង់ផ្ញើ​លេខប័ណ្ណឥណទានរបស់លោកអ្នកនៅលើអិនធឺណែត នោះលោកអ្នកអាចបញ្ជាទិញដោយការហៅទូរស័ព្ទមកកាន់​យើងខ្ញុំដោយឥតគិតថ្លៃតាមរយៈលេខ 1-866-238-2747​។

ការបង្ហើបព័ត៌មាន

យើងខ្ញុំចេញផ្សាយព័ត៌មានអំពីចំនួនអ្នកចូលទស្សនាតែនៅពេលណាដែលការចេញផ្សាយនោះសមស្របទៅតាមច្បាប់ ត្រឹមត្រូវ​តាមការអនុវត្តកិច្ចព្រមព្រៀងអ្នកចូលទស្សនា ឬដើម្បី​ការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាព របស់អ្នកចូលទស្សនា​វិបសាយ​របស់​យើងខ្ញុំ អតិថិជនរបស់យើងខ្ញុំ ឬសាធារណជន ឬ BETCRIS.com។ ក្នុងពេលអាជីវកម្មរបស់យើងលូតលាស់ យើងខ្ញុំអាចទិញឬ លក់ ទ្រព្យសម្បត្តិផ្សេងៗបាន។ ក្នុងករណីដែលមិនអាចទៅរួចនោះគឺថា អង្គភាព​សាជីវកម្ម​មួយក្នុងចំណោមអង្គភាពសាជីវកម្មរបស់ BETCRIS.com ឬទ្រព្យសម្បតិ្តរបស់ខ្លួនមួយភាគធំត្រូវ​បាន​ទិញដោយក្រុមហ៊ុនមួយផ្សេងទៀត នោះព័ត៌មានអំពីអ្នក​ចូល​ទស្សនារបស់យើងខ្ញុំនឹងស្ថិតនៅក្នុងចំណោមនៃការផ្ទេរទ្រព្យសម្បតិ្តនោះ។ រាល់ទិន្នន័យរបស់អតិថិជនទំាងអស់ត្រូវបានរក្សាជាការសម្ងាត់ និងមិនត្រូវបានលក់ទៅឲ្យបុគ្គលណាឡើយ។

ការផ្តល់ព័ត៌មាន

យោងតាមច្បាប់ យើងខ្ញុំចេញផ្សាយព័ត៌មានអំពីចំនួនអ្នក​ចូល​ទស្សនយូរៗម្តង​ដើម្បីអនុវត្តកិច្ចព្រមព្រៀងអ្នកចូល​ទស្សនា ឬការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់​អ្នកចូលទស្សនាវិបសាយរបស់យើងខ្ញុំ អតិថិជនរបស់​យើងខ្ញុំ ឬអ្នកប្រើប្រាស់ BETCRIS.com។ ក្នុងពេលអាជីវកម្មរបស់យើងលូតលាស់ យើងខ្ញុំអាចទិញឬ លក់ ទ្រព្យសម្បត្តិផ្សេងៗបាន។ ក្នុងករណីដែលមិនអាចទៅរួចនោះគឺថាអង្គភាពសាជីវកម្មមួយក្នុងចំណោមអង្គភាពសាជីវកម្មរបស់ BETCRIS.com ឬទ្រព្យសម្បតិ្តរបស់ខ្លួនមួយភាគធំត្រូវបានទិញដោយ​ក្រុមហ៊ុនមួយផ្សេងទៀត នោះព័ត៌មាន​អំពីអ្នកចូលទស្សនា​របស់យើងខ្ញុំនឹងស្ថិតនៅក្នុងចំណោមករណីផ្ទេរ​ទ្រព្យ​សម្បតិ្ត​នោះ។ រាល់ទិន្នន័យរបស់អតិថិជនទំាងអស់ត្រូវបានរក្សាជាការសម្ងាត់ និងមិនត្រូវបានលក់ទៅឲ្យបុគ្គលណាឡើយ។

ការផ្លាស់ប្ដូរចំពោះគោលការណ៍ភាពឯកជន

គោលការណ៍ភាពឯកជននេះជាកម្មវត្ថុនៃការផ្លាស់ប្ដូរ។ វិបសាយនេះជាការវិវត្តកម្រិតមធ្យម។ ប្រសិនបើយើងខ្ញុំត្រូវការផ្លាស់ប្តូរគោលការណ៍ ភាពឯកជន​របស់យើងខ្ញុំនៅពេលណា​មួយក្នុងពេល​អនាគត យើងខ្ញុំនឹងបង្ហាញគោលការណ៍ថ្មីភ្លាម។ ប្រសិនបើនៅពេលណាមួយ យើងខ្ញុំសម្រេច​ប្រើប្រាស់​ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនតាមវិធី​ណាមួយដែលខុសគ្នាពីអ្វីដែលបានចែងនៅពេលដែលព័ត៌មាននោះត្រូវបានប្រមូល យើងខ្ញុំនឹងជូនដំណឹងដល់​លោកអ្នក និងផ្ដល់ឱកាសជូនលោកអ្នកដើម្បីបដិសេធការ​ប្រើប្រាស់ដែលបានស្នើឡើងនោះ។ តាមរយៈ ការប្រើប្រាស់ BETCRIS.com លោកអ្នក​យល់ស្របថាការចូលទស្សនារបស់លោកអ្នក​ក្នុង​វិបសាយរបស់យើងខ្ញុំ និងជម្លោះអំពីភាពឯកជនត្រូវបាន​គ្រប់គ្រង​កំណែប្រែថ្មីបំផុតលើគោលការណ៍ភាពឯកជន​តាម​អនឡាញ និង កិច្ចព្រមព្រៀងអ្នកចូលទស្សនារបស់យើងខ្ញុំ។

សំណួរ ឬបណ្តឹង

ប្រសិនបើលោកអ្នកមានសំណួរ ឬមានបណ្តឹងដែល​ទាក់ទង​នឹង​គោលការណ៍ភាពឯកជនតាមអនឡាញនេះ សូមទាក់ទង​ផ្នែក​សេវាបម្រើអតិថិជនតាមរយៈលេខ 1-866-238-2747

អ្នកតំណាងរបស់យើងខ្ញុំ នឹងឆ្លើយតបចំពោះការ​សាកសួរ​របស់លោកអ្នក ឬជួយដោះស្រាយជម្លោះណាមួយ​ដែល​ទាក់ទងនឹងគោលការណ៍ភាពឯកជនតាមអនឡាញនេះ។

ត្រឡប់ទៅផ្ន
ែកខាងលើ