ការលេងល្បែងដោយមានការ ទទួលខុសត្រូវ

ការលេងល្បែងគឺជាការធ្វើឲ្យខ្លួនឯងសប្បាយចិត្ត។ ប៉ុន្តែមានរឿងជាច្រើនទៀតផងដែរ នៅពេលដែលលេង​ល្បែង​ជ្រុល​ហួសហេតុពេក វាអាចធ្វើឱ្យមានបញ្ហាជាច្រើន។ BETCRIS បារម្ភអំពីការញៀនដែលការលេងល្បែងនេះអាចបង្កឡើង។ វាអាចមានផលប៉ះពាល់អវិជ្ជមានដល់ផ្នែកផ្សេងទៀតនៃជីវិតរបស់​បុគ្គលម្នាក់ៗដូចជាសុខភាពផ្លូវកាយ ឬផ្លូវចិត្ត ការរៀនសូត្រ ឬការ​បំពេញការងារ ហិរញ្ញវត្ថុ និង/ឬ ទំនាក់ទំនងរវាងបុគ្គល។

ខាងក្រោមនេះជាគោលការណ៍ទូទៅមួយចំនួនដែលអាចជួយធ្វើ​ឱ្យការលេងល្បែងក្លាយជាបទពិសោធន៍មួយដែលកាន់តែមានសុវត្ថិភាព និងកាន់តែមានភាពរីករាយ។

កុំគិតថាការលេងល្បែងជាវិធីមួយដើម្បីរកប្រាក់។

កត្តាជាមូលដ្ឋាននិងសំខាន់បំផុតគឺថាការបង្កើតការលេងល្បែងដូចជាល្បែងកាស៊ីណូនៅលើដីនិងល្បែងកាស៊ីណូអិនធឺណែត ត្រូវបានបង្កើតឡើងដើម្បីរកលុយឲ្យបានច្រើនជាងការចំណាយ។ មានន័យថាការលេងច្រើនម៉ោង នឹងធ្វើឲ្យលោកអ្នកចាញ់ច្រើន​ជាងឈ្នះ។ ប៉ុន្តែសូមចងចាំថាវាមិនមែនមានតែល្បែងកាស៊ីណូទេ គ្រប់ទម្រង់​នៃការលេងល្បែងសុទ្ធតែមានគោលការណ៍ដូចគ្នា - ចាញ់ភាគ​ច្រើនដូច្នេះមានសង្ឃឹមតិចខ្លាំងណាស់ដែលលោកអ្នកអាចឈ្នះរង្វាន់ធំ។ ស្ទើរតែមនុស្សទាំងអស់ដែលមានបញ្ហានឹងការលេងល្បែងគិតខុសថាពួកគេជាអ្នកដែលនឹងក្លាយជាអ្នកឈ្នះរង្វាន់ធំ។ ការមានជំនឿបែបនោះនឹងបង្កើតបញ្ហា។

ចាក់លុយដែលលោកអ្នកអាចចាញ់ជានិច្ច។

ចាក់លុយដែលលោកអ្នកលៃទុកកសម្រាប់ការសប្បាយដូចជា ការទៅមើលកុន ឬ ការញុំាអាហារនៅខាងក្រៅ។ មិនដែលប្រើប្រាស់លុយដែលលោកអ្នកត្រូវការសម្រាប់រឿងចំាបាច់មួយចំនួនដូចជាថ្លៃជួលផ្ទះ វិក្កយបត្រ ការសិក្សា។ល។

កំណត់ការកម្រិតប្រាក់

សម្រេចពីចំនួនទឹកប្រាក់ដែលលោកអ្នកអាចចាញ់មុនពេល​លោកអ្នកលេង។ នៅពេលដែលលោកអ្នកបានចាញ់នូវចំនួនទឹកប្រាក់នោះ សូមឈប់លេង។ ប្រសិនសិនបើលោកអ្នកឈ្នះ - សូមរីករាយជាមួយនឹងការឈ្នះ​នោះ​ចុះ ប៉ុន្តែត្រូវចងចាំថាការឈ្នះនឹងមិនកើតឡើងគ្រប់ពេល​នោះទេ។

កំណត់ការកម្រិតពេលវេលា

សម្រេចពីរយៈពេលដែលលោកអ្នកអាចចំណាយក្នុងការលេងល្បែង។ នៅពេលដែលលោកអ្នកឈានដល់ពេលវេលាកំណត់ សូមឈប់​លេង។

កុំដេញតាមការខាតបង់។

ប្រសិនបើលោកអ្នកចាញ់ប្រាក់ សូមកុំព្យាយាមលេងស្រង់ដើម ឲ្យ​ហួសពីការកម្រិតរបស់លោកអ្នក។ ជាធម្មតាការលេងល្បែងបែបនេះនំាឲ្យមានការខាតបង់កាន់តែច្រើន។

កុំលេងល្បែងនៅពេលលោកអ្នកមានអារម្មណ៍សៅហ្មងក្នុងចិត្ដ ឬមានការរកាំចិត្ដ។

វាពិបាកណាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្តឲ្យបានត្រឹមត្រូវចំពោះការលេងល្បែងស៊ីសងនៅពេលលោកអ្នកកំពុងមានអារម្មណ៍មិនសប្បាយចិត្ត។

ធ្វើអោយមានតុល្យភាពនៃការលេងល្បែងជាមួយសកម្មភាពផ្សេងទៀត។

វាមានសារៈសំខាន់ក្នុងការទទួលនូវការរីករាយជាមួយនឹងសកម្មភាពផ្សេងទៀតដើម្បីធ្វើកុំឲ្យការលេងល្បែងក្លាយជាផ្នែកមួយដ៏សំខាន់ខ្លាំងពេកក្នុងជីវិតរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទស្សនាវិបសាយនេះបាន៖

• http://www.responsiblegambling.org
ប្រសិនបើ​លោកអ្នកមានបញ្ហានឹងការលេងល្បែង លោកអ្នកអាចទាក់ទង​ស្ថាប័នណាមួយក្នុងចំណោមស្ថាប័នខាងក្រោមនេះ៖

អាមេរិកឡាទីន និង អេស្ប៉ាញ

Ludopatía
• www.ludopatia.org/web/index_es.htm

Jugadores Anónimos
• www.jugadoresanonimos.org/

គាំទ្រសម្រាប់គ្រួសារ
• www.gam-anon.com/

Fundación contra el Juego Patológico
• www.juego-patologico.org/

ចក្រភពអង់គ្លេស

Gam-Anon
• www.gamanon.org.uk/

Gamblers Anonymous
• www.gamblersanonymous.org.uk/

Gambling Therapy
• www.gamblingtherapy.org/

GamCare
• www.gamcare.org.uk/

Gordon House
• www.gordonhouse.org.uk/

អាល្លឺម៉ង់

Blaues Kreuz in der Evangelischen Kirche Bundesverband e.V
• www.blaues-kreuz.org/

Caritas - Fachstelle Glücksspielsucht
• caritas.erzbistum-koeln.de

Fachverband Glückspielsucht
• www.gluecksspielsucht.de/

Gamblers Anonymous
• www.anonyme-spieler.org/

បារំាង

SOS Joueurs
• www.sosjoueurs.org

Institut du jeu excessif
• www.ije.fr

អ៊ីតាលី

Giocatori anonimi
• www.giocatorianonimi.org

AGITA
• www.sosazzardo.it

ន័រវេ

Blue Cross
• www.bks.no

ស៊ុយអែត

Spel Institutet
• www.spelinstitutet.se

ASSISSA
• www.assissa.nl

ដាណឺម៉ាក់

Ring Gaarden
• www.ringgaarden.dk

ត្រឡប់ទៅផ្ន
ែកខាងលើ