ខចែង & លក្ខខណ្ឌ

ការណែនំា

Betcris.com គឺជាក្រុមហ៊ុនដែលផ្តល់ការភ្នាល់កីឡា​អិនធឺណែត លែ្បងបៀដែលមានអ្នកលេងច្រើន ល្បែងកាស៊ីណូ និងល្បែងផ្សេងទៀតដែលប្រើប្រាស់លុយពិតប្រាកដ។ ឯកសារនេះកំណត់ពីខចែង និងលក្ខខណ្ឌដែលអនុវត្តចំពោះ​ទឹកប្រាក់ និងការភ្នាល់ទំាងអស់ដែលទទួលយកដោយ​ពួកយើង​តាមរយៈ eu។ Betcris.com (""វិបសាយ"") និងនៅលើវិបសាយដែល​ដំណើរការដោយ Betcris.com។

លោកអ្នកត្រូវទទួលខុសត្រូវលើការយល់ដឹងដោយខ្លួនលោកអ្នកផ្ទាល់ពីលក្ខខណ្ឌដែលទទួលយកការបង់ប្រាក់របស់លោកអ្នក។ ដោយមិនគិតពីរឿងនេះ បន្ទុកនៅតែមានលើអតិថិជនក្នុងការផ្ដល់​ព័ត៌មានពីការផ្លាស់ប្តូរណាមួយ។ យើងខ្ញុំពិចារណាលើលក្ខខណ្ឌទំាងនេះឲ្យបានត្រឹមត្រូវ។ ប្រសិនបើលោកអ្នកត្រូវការយោបល់ទាក់ទងនឹងបញ្ហាទំាងនេះ ឬផ្នែកណាមួយផ្សេងទៀតនៃសេវាកម្មរបស់យើងខ្ញុំ សូមទាក់ទង​ពួកយើងដើម្បីជាប្រយោជន៍របស់អតិថិជនរបស់យើងខ្ញុំ និង Betcris.com សូមកត់សម្គាល់ថារាល់ការហៅទូរស័ព្ទទំាងអស់ត្រូវបានថតសំឡេងទុកដោយសុវត្ថិភាព។

រាល់ខ្លឹមសារទំាងអស់ដែលមាន ឬចែកចាយនៅក្នុងវិបសាយនេះ (""ខ្លឹមសារ"") ត្រូវបានគ្រប់គ្រងដោយ ឬត្រូវបានផ្តល់អាជ្ញាប័ណ្ណជូន Betcris.comBetcris.com ហើយអ្នកផ្តល់អាជា្ញប័ណ្ណរក្សាសិទិ្ធគ្រប់យ៉ាងចំពោះខ្លឹមសារនេះ រាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមហាងឆេង បន្ទាត់ មាតិកា រូបភាព សិទ្ធិអ្នកនិពន្ធ សញ្ញាពាណិជ្ជកម្ម និងសិទ្ធិកម្មសិទិ្ធផ្សេងទៀត ទោះបីជាត្រូវបានកំណត់ឈ្មោះក៏ដោយ។

លើកលែងការទាញយកច្បាប់ចម្លងនៃខ្លឹមសារនៅលើកុំព្យូទ័រណាមួយសម្រាប់ទុកជាការប្រើប្រាស់ផ្ទាល់ខ្លួន ការប្រើប្រាស់មិនមែន​ពាណិជ្ជកម្ម ការប្រើប្រាស់នៅផ្ទះ លោកអ្នកមិនត្រូវ​ផលិតឡើង​វិញ រៀបចំការងារដែលផ្អែកលើការចម្លង ចែកចាយ អនុវត្ត ឬបង្ហាញខ្លឹមសារដោយមិនបាច់មានការអនុញ្ញាតជាមុនជាលាយលក្ខណ៍អក្សរពី Betcris.com។

ខ្លឹមសារមិនត្រូវបានយកទៅប្រើប្រាស់ក្នុងទម្រង់ណាមួយដោយគ្មានការអនុញ្ញាតនោះទេ។

តាមរយៈការប្រើប្រាស់វិបសាយនេះ លោកអ្នកទទួលស្គាល់​កិច្ចព្រមព្រៀងរបស់លោកអ្នកចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។

លក្ខខណ្ឌទូទៅ

ភាសាទូទៅ

ខចែង **SITESHORTNAME** និងលក្ខខណ្ឌដូចបានផ្សព្វផ្សាយក្នុង​វិបសាយនេះ ប្រើប្រាស់ភាសាអង់គ្លេសជាភាសាទូទៅ។ ការបកប្រែជាភាសាផ្សេងទៀតត្រូវបានធ្វើជាសេវាកម្ម និងត្រូវបានធ្វើឡើងដោយឈរលើភាពត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមានភាពមិនច្បាស់លាស់​រវាងភាសាអង់គ្លេស និងការបកប្រែ ភាសាអង់គ្លេសមាន​អាទិភាព​លើការបកប្រែ។

អំពី **SITESHORTNAME**

**SITESHORTNAME** ជាសាខាដែលគ្រប់គ្រងដោយក្រុមហ៊ុន TV Global Enterprises Ltd. ដែលជាក្រុមហ៊ុមមួយដែលបាន​ចុះ​បញ្ជី​នៅម៉ាល់តាដែលមានអាសយដ្ឋាននៅ Villa Seminia, 8, Sir Temi Zammit Avenue, Ta’ Xbiex XBX1011, Malta។ លេខក្រុមហ៊ុនគឺ C44378។

ច្បាប់របស់ម៉ាល់តា

ច្បាប់របស់ម៉ាល់តាអនុវត្តចំពោះខចែង និងលក្ខខណ្ឌទំាងនេះ។

ការដំណើរការគណនី

នៅពេលដាក់ពាក្យសុំបានជោគជ័យ រាល់អតិថិជនទំាងអស់​នឹង​ទទួលបានអ៊ីម៉ែលមួយផ្ញើទៅអាសយដ្ឋានអ៊ីម៉ែលដែលបានចុះឈ្មោះសម្រាប់ការដំណើរការគណនី។ គ្រប់គណនីទំាងអស់ត្រូវបានធ្វើឲ្យមានដំណើរការតាមរយៈអ៊ីម៉ែលនេះ។ ប្រសិនបើការណ៍នេះមិនត្រូវបានបំពេញទេ **SITESHORTNAME** រក្សាសិទិ្ធផ្អាករាល់សកម្មភាពទំាងអស់លើ គណនីរហូតទាល់តែព័ត៌មានការផ្ទៀងផ្ទាត់លំអិតអំពីគណនី។ មិនអាចចូលរួមតាមវិធីណាមួយក្នុងសេវាកម្មនិងផលិតផលដែលបានផ្តល់ដោយ Betcris.com បានទេ ប្រសិនបើ​អតិថិជន​មិនមានគណនីសកម្ម និងមានសុពលភាព។

ការផ្អាកគណនី

Betcris.com មានសិទិ្ធផ្អាកគណនីដោយគ្មានការជូន​ដំណឹងជាមុន និងបានគ្រប់ពេលតាមការសម្រេចចិត្តតែមួយគត់ របស់ខ្លួន។ នៅពេលមានការផ្អាកគណនី អតិថិជនត្រូវតែទាក់ទងផ្នែកសេវា​បម្រើអតិថិជនដើម្បីសួររកពីហេតុផលនៃការផ្អាកគណនីនេះ។

ការបិទគណនី

អតិថិជនមានសិទិ្ធបិទគណនីរបស់ខ្លួនបានគ្រប់ពេល។ ដើម្បីបិទគណនីបាន ពួកគេត្រូវតែទាក់ទងផ្នែកសេវា​បម្រើ​អតិថិជន និងស្នើសុំបិទគណនី។ ប្រសិនបើមានទឹកប្រាក់នៅក្នុងគណនី ទឹកប្រាក់ទំាងនោះនឹងត្រូវ​ផ្ទេរទៅកាន់អតិថិជនតាមរយៈវិធីដ៏ល្អបំផុត កម្រៃជើងសារដែល​បង្កើនដោយប្រតិបត្តិការនេះត្រូវតែមានការចូលរួមពី​អតិថិជន​។ ក្នុងករណីដែលអតិថិជនចង់ត្រលប់ទៅ **SITESHORTNAME** គណនីដដែលនេះ​នឹងដំណើរការឡើងវិញ។ អតិថិជនអាចមានគណនីតែមួយប៉ុណ្ណោះ។ **SITESHORTNAME** ក៏អាចបិទគណនីនៅពេលណាក៏បានដោយគ្មានការជូន​ដំណឹង​ជាមុននិង / ឬ ដែនសមត្ថកិច្ចតាមការសម្រេចចិត្តតែ​មួយ​គត់របស់ខ្លួន។

កម្មសិទិ្ធគណនី

គណនីជាកម្មសិទិ្ធរបស់បុគ្គលណាដែលបានបើកវា ហេតុនេះ ព័ត៌មានដែលបានបញ្ជាក់ក្នុងគណនីនេះត្រូវទាក់ទងនឹងបុគ្គលនេះ។ គណនីមិនអាចត្រូវបានផ្ទេរ លក់ ឬទិញដោយតតិយជន។ នៅពេលមានស្ថានភាពបែបនេះកើតឡើង គណនីទំាងអស់ដែល​ពាក់ព័ន្ធនឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការផ្អាកបណ្តោះអាសន្ន និង ការដំណើរការផ្ទៀងផ្ទាត់ទិន្នន័យ។

ការផ្ទេរអន្តរគណនី

ការផ្ទេរទឹកប្រាក់ក្នុងរវាងគណនីមួយៗត្រូវហាមឃាត់ដាច់ខាត។

ការភ្នាល់តាមទូរស័ព្ទតាមអនឡាញ (WAP)

ការចូលប្រើប្រាស់កម្មវិធី WAP ឬការភ្នាល់តាមអនឡាញមិនមាន​ផ្តល់ជូនដល់អតិថិជនឡើយ។ ការភ្នាល់ទំាងអស់ត្រូវបានដាក់នៅតាមវិបសាយដែលផ្តល់ជូនសម្រាប់គោលបំណងនេះ។

ការដាក់ប្រាក់ / ការដកប្រាក់

Betcris.com រៀបចំជម្រើសច្រើនរបៀបជូនដល់​អតិថិជន​ក្នុង​ការដាក់ប្រាក់ចូលគណនីភ្នាល់របស់ពួកគេ និងដើម្បី ទទួលបានការឈ្នះពីគណនីដដែលនេះ។ Betcris.com ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់អេឡិចត្រូនិច ការផ្ទេរឥណទាន មូលប្បទានប័ត្រ និង e-wallet គឺទទួលយក​ទំាងអស់លើកលែងតែសាច់ប្រាក់ និងទឹកប្រាក់នឹងមិនទទួល យកឡើយ។

ការផ្ទៀងផ្ទាត់គណនី

ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ដោយអតិថិជន និងដើម្បីធានា ភាពស្របច្បាប់នៃចំនួនទឹកប្រាក់ Betcris.com នឹងស្នើសុំ​ឯកសារ​មួយចំនួនពីអតិថិជន។ ក្នុងចំណោមឯកសារទំាងនេះមាន ប៉ុន្តែមិនកម្រិតត្រឹម៖

 • ការថតចម្លងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន (អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ លិខិតឆ្លងដែន)
 • ផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃប័ណ្ណឥណទាន ឬប័ណ្ណ​ឥណពន្ធ (នៅពេលអនុវត្ត)
 • ការបញ្ជាក់ពីអាសយដ្ឋានជាក់ស្តែង (ឧទាហរណ៍តាមរយៈ​វិក្កយបត្រ​ទឹកភ្លើង)
 • ឯកសារព័ត៌មានជាភស្តុតាងផ្សេងទៀតដែលបានផ្តល់

ប្រសិនបើរកឃើញថាមានភាពមិនប្រក្រតីក្នុងដំណើរការទឹកប្រាក់ ក្នុងគណនី បញ្ហាទំាងនេះនឹងត្រូវរាយការណ៍ទៅកាន់អាជ្ញាធរ​ពាក់ព័ន្ធ។ គោលបំណងនៃការរាយការណ៍នេះគឺដើម្បីការពារការទទួលយក និងការកាន់កាប់ទឹកប្រាក់ដែលទទួលបានដោយខុសច្បាប់។

ប្រសិនបើអតិថិជនស្នើសុំប្រាក់ពីគណនីរបស់គាត់ គាត់ត្រូវតែ​ទទួលបានទឹកប្រាក់ទំាងនោះតាមរបៀបដូចដែលគាត់បានដាក់ប្រាក់នៅកន្លែងដំបូង។

មានតែវិធីទូទាត់ប្រាក់ប៉ុណ្ណោះអាចដំណើរការបានតាមពេលវេលាដែលបានផ្តល់។

ការដកប្រាក់អាចជាកម្មវត្ថុនៃការប្រតិបត្តិ។ ព័ត៌មានថ្មីៗអំពីបញ្ហានេះអាចត្រូវបានស្នើសុំពីផ្នែកសេវាបម្រើអតិថិជន។

ដំណើរការដកប្រាក់អាចត្រូវបានពន្យារពេលដោយសារនីតិវិធផ្ទៀងផ្ទាត់គណនី និងពីដំណើរការផ្ទេរប្រាក់។

ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ

នៅពេលប្រើប្រាស់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធដើម្បីដាក់​ប្រាក់ចូលគណនី ឈ្មោះម្ចាស់ប័ណ្ណត្រូវតែដូចឈ្មោះដែល​បាន​ចុះ​បញ្ជីក្នុងគណនីនោះ។ នៅពេលមានឈ្មោះខុសគ្នា គណនីនេះត្រូវតែផ្អាក ហើយទឹក​ប្រាក់ដែលដាក់នឹងត្រូវប្រគល់ត្រលប់ទៅវិញ។

Bank Wire ឬមូលប្បទានប័ត្រ

ការដកប្រាក់ដែលធ្វើឡើងតាមរយៈ bank wire ឬមូលប្បទានប័ត្រ នឹងត្រូវទូទាត់ឲ្យទៅឈ្មោះដែលបានប្រើនៅពេលចុះឈ្មោះជាមួយនឹងវិបសាយនេះតែប៉ុណ្ណោះ។

E-Wallets

ការដាក់ប្រាក់ និងការដកប្រាក់ពីប្រព័ន្ធ E-Wallets ត្រូវតែជា​កម្មវត្ថុ​​នៃ​ខចែងនិងលក្ខខណ្ឌផ្ទាល់ដោយបន្ថែម​ពីលើ​ឯកសារ​នេះ។ ការដកប្រាក់អាចត្រូវបានផ្ញើទៅកាន់គណនីដូចគ្នាដែលបានដាក់ប្រាក់តម្កល់តែប៉ុណ្ណោះ។

សូមកត់សម្គាល់ថាការដកប្រាក់របស់ម្ចាស់គណនីអាចជួបប្រទះនឹងការពន្យារពេលបន្តិចបន្តួចដោយសារតែដំណើរផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់យើងខ្ញុំ។

ការរំលឹកដ៍សំខាន់

អតិថិជនត្រូវតែលេងប្រាក់ដាក់ចូលបាន ទើបអាចស្នើសុំការសងប្រាក់បាន។ ករណីនេះមិនអនុវត្តលើ ការដាក់ប្រាក់នៅតាមទីតាំង BETCRIS ឡើយ។

ប្រាក់សំណងទាំងអស់ នឹងត្រូវបានប្រតិបត្តិការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ លើកលែងប្រាក់សំណងនៅតាម ទីតាំង BETCRIS

អតិថិជនដែលស្នើសុំប្រាក់សំណងមានចំនួនលើសពី 1700 EUR តម្រូវឲ្យផ្ញើច្បាប់ថតចម្លងនៃអត្តសញ្ញាណប័ណ្ណមានរូបថត ក៍ដូចជាវិក័យបត្រទឹកភ្លើងដើម្បីទុកជាភស្តុតាង អាសយដ្ឋាន មុននឹងត្រូវបានផ្ញើប្រាក់ទៅឲ្យ។

សម្រាប់ព័ត៌មាន ឬជំនួយបន្ថែម សូមទាក់ទងមកតាម ការជជែកផ្ទាល់ ឬផ្ញើអ៊ីម៉េលទៅកាន់ help@betcris.com

ការលាងលុយកខ្វក់

ការណែនំា

ការលាងលុយកខ្វក់​ គឺជា​ការចូលរួម​នៅ​ក្នុងប្រតិបត្តិការ​ណាមួយដែលព្យាយាមលាក់បិទបាំង ឬ​ក្លែងចរិតលក្ខណៈ ឬប្រភពដើមនៃ​មូលនិធិដែលជាលទ្ធផលបានមកពី​សកម្ម​ភាពមិនស្របច្បាប់ដូចជាការបោក​បន្លំ អំពើពុករលួយ បទ​ឧក្រិដ្ឋដែលមានការរៀបចំ ឬ​ភេរវកម្ម។ល។ ចូលទៅ​ក្នុងសកម្មភាពត្រឹមត្រូវតាមច្បាប់។​ ក្រុមហ៊ុនបានដឹង​នូវហានិភ័យបែបនេះ​ចំពោះ​ប្រតិបត្តិ​ការ​អាជីវកម្មរបស់​ខ្លួន​។​ ក្រុមហ៊ុនបានបង្កើតឲ្យមាន និងរក្សា​នូវ​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ដើម្បី​ជួយរកឲ្យឃើញនូវប្រតិបត្តិការគួរឲ្យសង្ស័យ​ និង​សកម្មភាពបោកបន្លំ។​ ប្រព័ន្ធបែបនេះគួរធានាបានថា៖

 • បុគ្គលិកទាំងអស់បានដឹងនូវ​កាតព្វកិច្ច​របស់ពួកគេនៅ​ក្រោមច្បាប់ប្រឆាំង​ការលាងលុយកខ្វក់ (AML) ស្រប​ទៅ​តាម​ការងារ និងការទទួលខុសត្រូវ​របស់​ពួកគេ
 • វិធានការ និងនីតិវិធីដូចតទៅនេះគឺមានជាស្រេច៖
  • នីតិវិធី KYC ត្រូវបានអនុវត្តសម្រាប់​អ្នកលេង​ទាំង​អស់​ដែលបានចុះឈ្មោះ ហើយមានគណនីសកម្ម​នៅលើ​គេហ​ទំព័រ
  • មុខងារគ្រប់គ្រង និង​រាយការណ៍​គឺមាន​​​ជា​ស្រេច​ដើម្បី​កំណត់អត្តសញ្ញាណលំនាំនៃ​ប្រតិបត្តិ​ការគួរឲ្យសង្ស័យ
  • នីតិវិធីគឺមានជាស្រេច​សម្រាប់បុគ្គលិកជូនដំ​ណឹង​ដល់​MLRO នៅ​ក្នុង​លក្ខណៈទាន់ពេល​វេលាអំពី​ប្រតិបត្តិការ​គួរ​ឲ្យសង្ស័យតាម​រយៈ​ដំណើរការដែលត្រូវបាន​កំណត់បាន​យ៉ាង​ល្អដែលមានផ្ទុកនូវព័ត៌មានលម្អិតដែលទាក់ទង ​ដែល​​នឹង​ធ្វើឲ្យ MLRO អាចធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​ជ្រាប​​ព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងថា​តើសកម្ម​ភាព​ជា​បន្ត​ទៀត​អ្វីដែលតម្រូវឲ្យមាន។​

លក្ខខណ្ឌនៃការរាយការណ៍

ឧប្បទ្ទវហេតុណាមួយនៃការលាងលុយកខ្វក់នឹង​ត្រូវ​បាន​រាយ​ការណ៍​ទៅ​កាន់​មន្ត្រីរាយការណ៍អំពីការលាងលុយកខ្វក់ (MLRO)។ ដោយសារតែចេញពីទស្សនៈផ្លូវច្បាប់ ក្រុមហ៊ុនល្បែង​មិន​មែនជា​ជនដែល​ជា​កម្មវត្ថុ នោះ​មន្ត្រីរាយការណ៍អំពី​ការ​លាង​លុយកខ្វក់ (MLRO) ធ្វើការ​យ៉ាងជិតស្និទ្ធិ​ជាមួយ​មន្ត្រី​សំខាន់ៗ​ ដូច្នេះនៅពេលណាក៏ដោយ​ដែល​ស្ថានភាពមួយ​ត្រូវ​ការខ្លួន ក្រុមហ៊ុន​អាចទាក់ទង​ជាមួយអាជ្ញាធរល្បែង​ម៉ាល់​តា និង FIAU បាន។ រាល់កង្វល់ទាំងឡាយនឹង​ត្រូវបានរាយការណ៍នៅក្នុងទម្រង់​ដែលបានចែង​នៅ​ក្នុង FATF 40។

ការបង្វិលប្រាក់សងវិញ/ការលុបចោល

ការបង្វិលប្រាក់សងវិញ

ប្រសិនបើអ្នកមិនពេញចិត្តទាំងស្រុងជាមួយសេវាកម្មដែលអ្នកបានទទួល យើងនឹង​ពិចារណាករណីអ្នក ហើយ​បង្វិល​ប្រាក់សងសម្រាប់ការទិញ​របស់​អ្នកវិញ លុះត្រាតែហេតុផល​របស់​​អ្នកមានលក្ខណៈត្រឹមត្រូវ​ប៉ុណ្ណោះ​។​

គេបានផ្ដល់អនុសាសន៍ថា អ្នកអាចចូលរួមបានតែក្នុង​ព្រឹត្តិការណ៍លេងល្បែងណាមួយ ប្រសិនបើវាស្រប​ច្បាប់​សម្រាប់​​​អ្នក​ក្នុងការធ្វើបែបនោះយោង​តាមច្បាប់​ដែល​អនុវត្តនៅក្នុងដែនសមត្ថកិច្ចចេញពីកន្លែងដែលអ្នកកំពុង​​មាន​ការតភ្ជាប់អ៊ីនធឺណិត ឬហៅទូរសព្ទ។ អ្នកត្រូវតែយល់ដឹង និងព្រមទទួលថា ​យើងខ្ញុំមិនអាច​ផ្តល់​ការប្រឹក្សា​ផ្នែកច្បាប់ ឬការធានាផ្នែកច្បាប់​ជូន​អ្នកបាន​ឡើយ​។

បន្ទាប់ពីការទិញរួច អ្នកនឹងទទួលបានការជូនដំណឹងតាម​អ៊ីមែល។ យើងខ្ញុំផ្តល់អនុសាសន៍ដល់ម្ចាស់ប័ណ្ណឲ្យបោះពុម្ពចេញនូវទិន្នន័យប្រតិបត្តិការ ច្បាប់នៃល្បែង បទបញ្ញត្តិលុបចោល និង​វិធីសាស្រ្តទូទាត់ប្រាក់​ទាំង​អស់ ​ដើម្បីចៀស​វាងការ​យល់​ខុស និង​ការ​ពិភាក្សា​ និងរក្សាពួកវានៅកន្លែង​ដែល​ងាយ​ស្រួលរក។

សំណួរទាំងអស់របស់អតិថិជន​នឹងត្រូវបាន​ឆ្លើយ​តប​ក្នុង​រយៈពេល 2 ថ្ងៃនៃថ្ងៃធ្វើការ។

ការបញ្ជាទិញទាំងអស់នឹងមានប្រសិទ្ធភាពភ្លាមៗ។

បន្ទាប់ពីទិញរួច អតិថិជនមានសិទ្ធិ​លេងបានភ្លាមៗ។

រាល់ព្រឹត្តិការណ៍កីឡាទំាងអស់ត្រូវតែលេងនៅ​ចំតាម​កាលបរិច្ឆេទ ​លើកលែង​មានការបញ្ជាក់​ផ្សេងពីនេះ។ ប្រសិនបើព្រឹត្តិការណ៍ត្រូវបានលើកពេល និង/ឬត្រូវកំណត់​ពេល​ជាថ្មី ឬមានការ​ផ្លាស់​ប្តូរ​ទីកន្លែងព្រឹត្តិការណ៍នោះ​នឹង​​បង្កើតដោយស្វ័យ​ប្រវត្តិជា​ “គ្មានសកម្មភាព” ដែលមាន​ន័យ​ថា​លុយ​ទាំងអស់​សម្រាប់ព្រឹត្តិ​ការណ៍​នោះ​នឹង​ត្រូវ​បង្វិល​សងវិញ (លើកលែង​តែ​ច្បាប់ជាក់លាក់​របស់​កី​ឡា​បានចែង​ផ្សេងពីនេះ) ។ រាល់គ្រប់ការភ្នាល់បក/ភ្នាល់ពិសេសទាំងអស់នឹង​ត្រូវ​បាន​គណនាឡើងវិញ​ដោយមិនរាប់បញ្ចូល​តង់​ប្រកួត​នៃ​ការ​ភ្នាល់​បក ដោយ​ប្រើប្រាស់​តារាងបង់​សងប្រាក់​សម្រាប់​ជម្រើស​កីឡា/ការភ្នាល់នោះ។​ ការប្រកួតកីឡាវាយតេន្នីសឯកត្តជនគ្មានការឆាចោលទេប្រសិនបើការប្រកួត នោះមិនបានបញ្ចប់បានពេញលេញដោយសារការដកខ្លួនចេញ/បញ្ហារបួស ឬការមិនមានសិទ្ធិប្រកួតបន្ដ។ ប្រសិនបើការប្រកួតនេះត្រូវបានកំណត់ពេលជាថ្មីដោយសារបញ្ហាការ​កំណត់ពេល និងបញ្ហាអាកាសធាតុ ពន្លឺ​មិន​ល្អ​។ល។ នោះរាល់ការភ្នាល់​ទំាង​អស់នឹង​មាន​ដំណើរការធម្មតា​ដដែល ហើយរាល់​ការភ្នាល់ទំាងអស់​នឹងនៅមាន​តម្លៃ​យក​ជា​ការ​បានដដែល។

ការលុបចោល

ប្រសិនបើប័ណ្ណរបស់អ្នក​បង្ហាញនូវការគិតយកថ្លៃទ្វេរដង ឬ​ត្រូវបានគិត​យ​ក​ថ្លៃ​ដោយ​ភ័ន្តច្រឡំ ឬ​ដោយគ្មាន​ការ​អនុញ្ញាតពីអ្នក យើងនឹង​ពិនិត្យ​ឡើង​វិញនូវករណីរបស់អ្នក​ ហើយ​ប្រសិនបើ​ករណីមានសុពលភាព​ត្រូវបាន​បង្ហាញ​ យើងនឹង​បង្វិលប្រាក់ជូនវិញសម្រាប់ការទិញរបស់អ្នក។​

តើការបង្វិលប្រាក់សងវិញចំណាយពេល​យូរប៉ុនណា​​ ដើម្បី​ឱ្យវាដំណើរការ?

ការបង្វិលប្រាក់សងវិញចំណាយពេលពី 4 ទៅ 7 ថ្ងៃធ្វើការ​ ឬ​រហូតដល់​មួយ​ខែ​អាស្រ័យ​លើ​ថាតើ​ធនាគាររបស់អតិថិជន​ដាក់​មូលនិធិចូលគណនីវិញ​បាន​រហ័ស​ប៉ុនណា។​

តើអតិថិជនទទួលបានការបង្វិលប្រាក់សងវិញ​ដោយ​របៀប​ណា​សម្រាប់​ការគិតយកថ្លៃដាក់ប្រាក់ស្ទួន​ដែល​មិនដែលត្រូវបាន​កត់បញ្ចូល​នៅ​ក្នុងគណ​នី​កីឡា​របស់​គាត់?

សម្រាប់អតិថិជននោះ គាត់ត្រូវតែផ្តល់របាយការណ៍​ធនាគារ​ដែល​បង្ហាញ​នូវ​ការ​គិតយកថ្លៃស្ទួន​។​ អតិថិជន​អាច​នឹង​ផ្ទុកឡើង​របាយការណ៍​ធនាគារដែល​បង្ហាញនូវ​ការគិត​យកថ្លៃស្ទួន​ដោយផ្ទាល់ពី​គណនី នៅ​ពេល​គេ​ចុះឈ្មោះចូលប្រព័ន្ធ​ ហើយ​ចុច​លើ​ផ្ទាំងឯកសារ និង​នៅក្រោម​ "បញ្ហាជាមួយការដាក់ប្រាក់ប័ណ្ណឥណទាន"​។

គោលនយោបាយឯកជនភាព

ការកត់ត្រាការទំនាក់ទំនង

រាល់ការហៅទូរស័ព្ទទំាងអស់ត្រូវបានថតសំឡេងដោយសុវត្ថិភាព ក្នុងគោលបំណងបណ្តុះបណ្តាលនិងសន្ដិសុខ។ ការថតសំឡេងនេះអនុវត្តដូចគ្នានឹងការទំនាក់ទំនងតាមអិនធឺណែតដែរ។

រាល់សកម្មភាពទំាងអស់នៅតាមវិបសាយត្រូវបានថតសំឡេង និងត្រូវបានរក្សាទុកនៅម៉ាស៊ីនមេ។ ការណ៍នេះធ្វើឡើងក្នុងគោលបំណងរក្សាទុករឿងរ៉ាវដែលកើត​មាន​បន្តបន្ទាប់គ្នា និងរក្សាទុកនូវការកត់ត្រា។ អតិថិជនត្រូវបានផ្តល់ជាយោបល់ឲ្យរក្សាទុកនូវការកត់ត្រាស្រដៀងគ្នានេះលើរាល់សកម្មភាពទំាងអស់ដែលធ្វើឡើងដោយអតិថិជនទំាងនោះនៅតាមវិបសាយ។

ព័ត៌មានលំអិតផ្ទាល់ខ្លួន

ព័ត៌មានដែលផ្តល់ដោយអតិថិជននៅពេលមានដំណើរការគណនី របស់ពួកគេជានិច្ចកាលត្រូវបានធ្វើឡើងតាមគោលការណ៍រក្សា ការសម្ងាត់ពេញលេញ។

ព័ត៌មានលំអិតទំាងនេះត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។

ព័ត៌មាននេះត្រូវបានប្រើប្រាស់ដោយ Betcris.com ក្នុងគោលបំណងម៉ាឃីតធីង។ គោលការណ៍ជ្រើសយកការមិនចូលរួមពីអតិថិជនធ្វើឡើងក្នុងគោលបំណងនេះផងដែរ។

ការបង្ហើបព័ត៌មាន

**SITESHORTNAME** នឹងណែនំា និងអនុញ្ញាតស្ថាប័នហិរញ្ញវត្ថុ ឥណទានដែលគ្រប់គ្រងគណនីរបស់ម្ចាស់គណនីឲ្យបង្ហើបព័ត៌មាននៅពេលមានការស្នើពី MGA ទាក់ទងនឹងគណនី​របស់ម្ចាស់​គណនី។

Betcris.com នឹងបង្ហើបតែទិន្នន័យផ្ទាល់ខ្លួនប៉ុណ្ណោះ​នៅពេលមានការបញ្ជាឲ្យធ្វើបែបនេះដោយអាជ្ញាធរគ្រប់គ្រង និង/ឬអនុលោមតាមមាត្រាច្បាប់ដែលមានចែងក្នុងច្បាប់គ្រប់គ្រង។

ម៉្យាងទៀត Betcris.com រក្សាសិទិ្ធបង្ហើបទិន្នន័យផ្ទាល់​ខ្លួនដល់អ្នកទទួលដែលពាក់ព័ន្ធដែល Betcris.com មានហេតុផលសមស្របក្នុងការសង្ស័យលើភាពមិនប្រក្រតីដែល ពាក់ព័ន្ធនឹងគណនី។

ការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) និងសម្ភារផ្សាយ​ពាណិជ្ជកម្ម

**SITESHORTNAME** រក្សាសិទិ្ធបន្តដំណើរការទិន្នន័យផ្ទាល់ខ្លួន​ក្នុងគោលបំណង CRM។ អ្នកលេងអាចជ្រើសរើសមិនទទួលយកសម្ភារផ្សាយ​ពាណិជ្ជកម្ម/​សម្ភារ​ផ្សព្វផ្សាយនៅ​ពេលចុះឈ្មោះ និង / ឬ ឈប់ជាវពីសម្ភារ​ផ្សព្វផ្សាយដែលបានផ្ញើដោយស្វ័យប្រវត្តិ។

ការកែតម្រូវព័ត៌មានគណនីមិន​ត្រឹមត្រូវ

ម្ចាស់គណនីមានសិទិ្ធទាមទារសិទ្ធិចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី និង/ឬ មានសិទិ្ធកែតម្រូវ និង/ឬ លុបទិន្នន័យ ខុស និង/ឬ មិនត្រឹមត្រូវ។

ខូគី/ActiveX

វិបសាយ Betcris.com ដំណើរការដោយប្រើប្រាស់​សមាសសភាពខូគី និង Active X ក្នុងគោលបំណង (ប៉ុន្តែមិនកម្រិតត្រឹម) ដូចខាងក្រោម៖

 • ដើម្បីបង្ហាញពីការកំណត់ចំណូលចិត្តរបស់ម្ចាស់គណនី តាមវិធីនេះ ពួកគេអាចត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ​នៅពេលម្ចាស់គណនីត្រលប់ទៅ **SITESHORTNAME**
 • វិភាគពីចរាចរណ៍ Betcris.com វិបសាយ ការណ៍នេះ​អនុញ្ញាត Betcris.com ឲ្យមានការកំណត់ពីអាកប្បកិរិយា របស់អតិថិជន និងដើម្បីកែលម្អឲ្យបានប្រសើរឡើងជូនអតិថិជន យោងតាមការវិភាគនេះ។
 • ប្រតិបត្ដិការលេងល្បែងស៊ីសង (ដូចជាល្បែងកាស៊ីណូ​អនឡាញ​)​។

ការមិនកំណត់ឲ្យបានគ្រប់គ្រាន់ទៅលើសមាសធាតុទំាងនេះអាច ធ្វើឲ្យប៉ះពាល់ ឬបន្ថយមុខងារវិបសាយនៅពេលដែលវាត្រូវបាន បង្កើតឡើងដើម្បីធើ្វការ។ ព័ត៌មានបន្ថែមអាចត្រូវបានស្នើសុំទៅកាន់ផ្នែកសេវាបម្រើអតិថិជន។

ការស្វែងរកកំហុស

ការប្រើប្រាស់ និងការបំពានកំហុសក្នុង software លេងល្បែង​ដែល​មានផ្តល់ជូនលើកម្មវិធី **SITESHORTNAME** មិនត្រូវបានអនុញ្ញាតទេក្នុង​កាលៈទេសៈណាក៏ដោយ។ អតិថិជនដែលធ្វើរឿងនេះនឹងត្រូវគេផ្អាកគណនីរបស់គាត់ភ្លាមៗ ហើយការឈ្នះណាមួយដែលកើតចេញពីសកម្មភាពទំាងនេះត្រូវបានលុបចេញ។

ការប្រើប្រាស់កម្មវិធីដែលធ្វើការដដែលនៅក្នុងជួរមួយ និង Software ខុសច្បាប់

ការប្រើប្រាស់ software ដើម្បីមានអានុភាព ឬកែប្រែលទ្ធភាពការ លេងល្បែងក្នុងប្រព័ន្ធលែ្បងបៀ ឬល្បែងកាស៊ីណូដើម្បីទទួល​បានផលចំណេញខាងហិរញ្ញវត្ថុត្រូវបានហាមជាដាច់ខាត ប្រាក់ដែលទទួលបានតាមវិធីនេះនឹងត្រូវកាត់ចេញពីទឹកប្រាក់របស់ម្ចាស់គណនី។

ការរំខានពេលកំពុងលេង

Betcris.com មិនទទួលខុសត្រូវចំពោះពេលម៉ាស៊ីន​មិន​ដំណើរការ ការបង្អាក់ម៉ាស៊ីនមេ ដំណើរការយឺត ឬការរំខានផ្នែក បច្ចេកទេស ឬការចលាចលខាងនយោបាយដល់ការលេងល្បែង​។ ការសងប្រាក់អាចត្រូវបានផ្តល់តាមការសម្រេចចិត្តរបស់**SITESHORTNAME** អ្នកគ្រប់គ្រង។

ដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធ

Betcris.com មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ដែលត្រូវបានចាត់ទុក និងអះអាងថាបានកើតចេញ​ពី ឬពាក់ព័ន្ធនឹងវិបសាយ Betcris.com ឬមាតិកា​វិបសាយរាប់បញ្ចូលដោយគ្មានការកម្រិត ការពន្យារពេល ឬការ​បង្អាក់ក្នុងប្រតិបត្តិការ ឬការបញ្ជូន ការបាត់បង់ ឬការខូច​ទិន្នន័យ ការទំនាក់ទំនងមិនបាន ការប្រើប្រាស់វិបសាយ ឬមាតិកា​វិបសាយមិនត្រឹមត្រូវរបស់បុគ្គលណាម្នាក់ ឬកំហុស ឬការខ្វះខាត ក្នុងមាតិកាវិបសាយ។

ក្នុងករណីមានកំហុសខាងប្រព័ន្ធ ឬកំហុសខាងការទំនាក់ទំនង ដែលពាក់ព័ន្ធនឹងការបង្កើតលេខចៃដន្យ ការស៊ីសងការភ្នាល់ ឬចំណុចសំខាន់ផ្សេងទៀតនៃផលិតផល Betcris.com នឹងមិនទទួលខុសត្រូវចំពោះអតិថិជនដោយសារតែកំហុសបែបនេះឡើយ។ Betcris.com រក្សាសិទិ្ធលុបចោលការភ្នាល់ទាំងអស់នៅលើគូណាដែលមាន បញ្ហា។

ការករណីមានដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធល្បែងកាស៊ីណូ រាល់ការភ្នាល់ទំាងអស់ត្រូវចាត់ទុកជាមោឃៈ។

ការកម្រិតការភ្នាល់កីឡា

យើងខ្ញុំរក្សាសិទិ្ធបដិសេធ ឬកម្រិតការភ្នាល់តាមការសម្រេចចិត្ត​តែ​មួយគត់របស់យើងខ្ញុំសម្រាប់ហេតុណាមួយ។ ក្នុងកាលៈទេសៈដែលប្រាក់ដាក់ភ្នាល់ត្រូវបានចាត់ទុក ឬត្រូវបាន ប្រកាសថាមោឃៈភាពដោយពួកយើងតាមការសម្រេចចិត្តរបស់ យើងខ្ញុំ ចំនួនទឹកប្រាក់ដែលកាត់ចេញពីគណនីរបស់លោកអ្នក ដែលពាក់ព័ន្ធនឹងប្រាក់ដាក់ភ្នាល់ ឬការភ្នាល់ត្រូវបានផ្តល់ត្រលប់ ទៅគណនីរបស់លោកអ្នកវិញ។ ការភ្នាល់ត្រូវមានសុពលភាពតែកាលណាត្រូវបានទទួលយកដោយម៉ាស៊ីនមេរបស់យើងខ្ញុំ និងជាកម្មវត្ថុនៃកិច្ចព្រមព្រៀង។ ការទំនាក់ទំនងចេញពីលោកអ្នកមិនចងកាតព្វកិច្ចមកលើយើងខ្ញុំ​ឡើយរហូតទាល់តែមានកាទទួលយក ហើយព័ត៌មានទំាងអស់ ដែលបានបង្ហាញនៅលើវិបសាយនេះបង្កើតបានជាការអញ្ជើញឲ្យចូលរួមលេងតែប៉ុណ្ណោះ។ ដំណើរការខុសប្រក្រតី (ទោះនៅលើវិបសាយក្តី ឬគ្រឿងបរិក្ខា​របស់​លោកអ្នកក្តី) ទុកជាមោឃៈលើរាល់ការបង់ប្រាក់ និងការ​លេង​ទំាងអស់។ ប្រសិនបើយើងខ្ញុំសម្រេចបដិសេធវិធានដែលផ្តល់ផលប្រយោជន៍ដល់ការលេងត្រឹមត្រូវរបស់លោកអ្នក ការបដិសេធនោះត្រូវតែធ្វើ​ឡើងតែក្នុងករណីបន្ទាន់ប៉ុណ្ណោះ និងមិនត្រូវយកធ្វើជាគំរូនៅ​ពេល​​អនាគតឡើយ។

ក្នុងករណីដែលហាងឆេង បន្ទាត់ ឬគ្រាប់តមិនត្រឹមត្រូវ​ដោយសារ​តែកំហុស បញ្ហាខាងប្រព័ន្ធ ការភ្នាល់ដែលបានដាក់​ក្នុងបន្ទាត់​នេះ​នឹង​ត្រូវចាត់ទុកជាមោឃៈដោយស្វ័យប្រវតិ្ត។

Betcris.com រក្សាសិទិ្ធលុបចោលការឈ្នះណាមួយដែល​ទទួលបានដោយសារតែកំហុស ឬដំណើរការមិនប្រក្រតីរបស់ hardware/software។ អ្នកលេងដែលរកឃើញថាបានប្រព្រឹត្តកំហុស/ដំណើរការមិនប្រក្រតីបែបនេះជាកម្មវត្ថុនៃការបិទគណនី និងការដកហូតយកប្រាក់​តម្កល់ និង/ឬការឈ្នះ។ ការករណីមានដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធវិបសាយ រាល់​ការ​​ភ្នាល់ទំាងអស់ត្រូវចាត់ទុកជាមោឃៈ។

លទ្ធភាពនៃការផ្តល់ជូន

រាល់ការផ្តល់ជូនដល់អតិថិជនទំាងអស់ត្រូវបានកម្រិតត្រឹមការផ្តល់ជូនមួយក្នុងមនុស្សម្នាក់ គ្រួសារ អាសយដ្ឋានគ្រួសារ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ លេខគណនីទូទាត់តែមួយ (ឧទា៖ ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាន។ល។) និងកុំព្យូទ័រដែល​ប្រើរួមគ្នា (សាលារៀន ប័ណ្ណល័យសាធារណៈ ឬកន្លែងធ្វើការ)។ Betcris.com រក្សាសិទិ្ធក្នុងការដកប្រាក់តាមលទ្ធភាពនៃការផ្តល់ជូនណាមួយ ឬការផ្តល់ជូនទំាងអស់ដល់អតិថិជន ឬក្រុមអតិថិជនណាមួយ។

Betcris.com រក្សាសិទ្ធិក្នុងការទទួលបានមកវិញនូវ​ប្រាក់​រង្វាន់ទាំងអស់ដែលបានទទួលនិងការឈ្នះណាមួយដែលកើតមានប្រសិនបើអតិថិជនត្រូវបានរកឃើញថាបានអុកឡុក ឬបំពានចំណុចនៃ Betcris.com ការផ្តល់ជូនពិសេស ឬប្រាក់រង្វាន់។ ប្រសិនបើមានភស្តុតាងនៃការភ្នាល់ជាបន្តបន្ទាប់ដែលដាក់ដោយអតិថិជន ឬក្រុមអតិថិជនដែលដោយសារតែការទូទាត់ប្រសើរ​ឡើងតាមរយៈការផ្តល់ជូនពិសេសបណ្តាលឲ្យមានប្រាក់ចំណេញរបស់អតិថិជនដែលត្រូវបានធានាដោយមិនគិតពីលទ្ធផល Betcris.com រក្សាសិទិ្ធបដិសេធចំណុចសំខាន់នៃប្រាក់រង្វាន់នៃការផ្តល់ជូនបែបនេះ និងស៊ីសងការភ្នាល់តាមហាងឆេងត្រឹមត្រូវ។ Betcris.com រក្សាសិទិ្ធស្នើអតិថិជនឲ្យផ្តលឯកសារគ្រប់គ្រាន់ដល់ពួកយើងដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់យើងខ្ញុំទាក់ទងនឹងអត្តសញ្ញាណរបស់អតិថិជនមុនពេលយើងខ្ញុំផ្តល់រង្វាន់ ការភ្នាល់ដោយឥត​គិត​ថ្លៃ ឬការផ្តល់ទៅកាន់គណនីរបស់ពួកគេ។

រាល់ **SITESHORTNAME** ការផ្តល់ជូនទំាងអស់បម្រុងទុក​សម្រាប់អ្នកលេងជាលក្ខណៈកំសាន្ត និង **SITESHORTNAME** អាចកម្រិតសិទិ្ធទទួលបានការចូលក្នុងការផ្តល់ពិសេសណាមួយរបស់អតិថិជនតាមការសម្រេចចិត្តផ្តាច់មុខរបស់ខ្លួន។

ការគាំទ្រ វិវាទ​និងបណ្តឹង

មានផ្តល់ជូនសេវាបម្រើអតិថិជនប្រសិនបើអតិថិនជនណាម្នាក់ជួបប្រទះបញ្ហា។ អាចទាក់ទងសេវាបម្រើអតិថិជនបានតាមរយៈអ៊ីម៉ែល support@betcris.com ។

សមតុល្យបច្ចុប្បន្ន និងប្រវត្តិប្រតិបតិ្តការគណនីអាចពិនិត្យមើល​បានគ្រប់ពេល។ ប្រសិនបើមានការតវ៉ា ឬមានវិវាទកើតចេញពីប្រតិបតិ្តការពីមុន ឬបច្ចុប្បន្ន សូមទាក់ទងផ្នែកសេវាបម្រើអតិថិជន។ ប្រសិនបើយើងខ្ញុំមិនអាចដោះស្រាយវិវាទនេះបានទេ យើងខ្ញុំ​នឹង​បញ្ជូនវិវាទនេះទៅមជ្ឈត្ដករសមស្របដែលសេចក្តីសម្រេចរបស់មជ្ឈត្ដករនោះនឹងជាសេចក្តីសម្រេចចុងក្រោយជាកម្មវត្ថុនៃការបកស្រាយពេញលេញដែលផ្តល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទំាងអស់។

វិវាទណាមួយដែលពាក់ព័ន្ធនឹងការផ្តល់ការលេងល្បែង និង​សុពលភាព ការអនុវត្ត និងការបកស្រាយ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន ដែលពាក់ព័ន្ធនឹងការលេងល្បែងត្រូវតែដោះស្រាយតាមច្បាប់ម៉ាល់តាដាច់ខាត។ ប្រសិនបើចំបាច់ពឹងផ្អែកលើតុលាការច្បាប់ តុលាការម៉ាល់តាមាន ដែលដែនសមត្ថកិច្ចផ្តាច់មុខ។

Betcris.com នឹងខិតខំដោះស្រាយរាល់វិវាទទំាងអស់ឲ្យ​ទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវ ទោះបីជា​យ៉ាង​ណាក៏ដោយប្រសិនបើវិវាទនៅតែមិនអាចដោះស្រាយបាន​ដោយភាគីទំាងពីរ អាចមានការស្វែងរកការសម្រេច​នៃ​អាជ្ញាកណ្ដាលដូចបានរៀបរាប់ខាងលើ។ ប្រសិនបើក្រោយដំណើរការនេះ បញ្ហានៅតែមិនអាចដោះស្រាយ​បាន វិវាទអាចនំាទៅកាន់ MGA តាមរយៈ complaints@mga.org.mt។

អតិថិជនដែលមានសុពលភាពមានសិទិ្ធនាំយកវិវាទទៅកាន់អាជ្ញាធរគ្រប់គ្រងឆ្នោត និងល្បែងស៊ីសងនៃប្រទេសម៉ាល់តា ប្រសិនបើវិវាទមិនត្រូវបានដោះស្រាយបានសមស្រប ឬឆ្លើយតបដោយ Betcris.com។ ការណ៍នេះនឹងត្រូវធ្វើឡើងក្នុងរយៈពេលសមស្រប និងក្រោមហេតុផលដែលមានសុពលភាព។ ដើម្បីធ្វើកិច្ចការនេះបាន អតិថិជនអាចបញ្ជូនបញ្ហានេះតាមរយៈ complaints@mga.org.mt

ស្ថាប័នហិរញ្ញវត្ថុ

Betcris.com មិនមែនជាស្ថាប័នហិរញ្ញវត្ថុ ហើយការដាក់ ប្រាក់ចូលគណនីរបស់លោកអ្នកគឺមិនមែនដោយសារតែការទូទាត់ការប្រាក់ណាមួយនៅលើប្រាក់បញ្ញើ។

Betcris.com មិនផ្តល់យោបល់ដល់ម្ចាស់គណនី​ពាក់ព័ន្ធនឹងបញ្ហាពន្ធ និង/ឬបញ្ហាច្បាប់ទេ។

ម្ចាស់គណនីដែលចង់បានយោបល់ពាក់ព័ន្ធនឹងបញ្ហាពន្ធ និង​បញ្ហា​ច្បាប់ត្រូវបានណែនាំឲ្យទាក់ទងអ្នកផ្តល់ប្រឹក្សាសមស្រប​និង/ឬអាជ្ញាធរក្នុងដែនសមត្ថកិច្ចដែលពួកគេស្នាក់នៅនិង/ឬមានទីលំនៅ។

ម្ចាស់គណនីត្រូវបានហាមដាច់ខាតមិនឲ្យប្រើប្រាស់ Betcris.com និងប្រព័ន្ធសម្រួលមជ្ឈត្តកម្ម​តាមរយៈ​ប្រតិបត្តិការប្តូររួបិយប័ណ្ណ។ ប្រសិនបើ **SITESHORTNAME** ចាត់ទុកថាម្ចាស់គណនីបាន​ប្រើប្រាស់ដោយចេតនានូវប្រព័ន្ធដែលបានលើកឡើងខាងលើសម្រាប់ផលចំណេញខាងហិរញ្ញវត្ថុតាមរយៈមជ្ឈត្តកម្ម​ ផលចំណេញ​ណាមួយនឹងត្រូវដកហូត និងកាត់បន្ថយចេញពី​សមតុល្យរបស់ម្ចាស់គណនីដោយគ្មានការព្រមាន ឬការជូនដំណឹង។

អង្គភាពផ្តល់អាជ្ញាប័ណ្ណ និងធ្វើនិយ័តកម្ម៖

TV Global Enterprises Ltd. ត្រូវបានផ្តល់សិទ្ធិអនុញ្ញាតដោយអាជ្ញាធរល្បែងស៊ីសង Malta (MGA / CL2 / 464/2008;)។

ដែនសមត្ថកិច្ច

ការលេងល្បែងស៊ីសងតាមអ៊ីនធឺណិតអាចខុសច្បាប់ក្នុងដែនសមត្ថកិច្ច/ក្នុងប្រទេសដែលលោកអ្នកស្ថិតនៅ ឬកំពុងស់នៅ ប្រសិនបើដូច្នេះមែន លោកអ្នកត្រូវទទួលខុសត្រូវចំពោះសកម្មភាពលេងល្បែង ហើយលោកអ្នកក៏ត្រូវទទួលខុសត្រូវចំពោះការធានាដែលលោកអ្នកមិនកំពុងប្រព្រឹត្តល្មើសច្បាប់ណាមួយដែលហាមមិនឲ្យមានការលេងល្បែងស៊ីសងតាមអនឡាញ។

ការកម្រិតនៃអាយុ

អ្នកដាក់ពាក្យសុំទំាងអស់ត្រូវតែមានអាយុលើសពី 18 ឆ្នាំដើម្បីចុះឈ្មោះជាមួយ Betcris.com។ យើងខ្ញុំសូមរក្សាសិទិ្ធស្នើសុំភស្តុតាងបញ្ជាក់អាយុពីអតិថិជនទាំងឡាយ និងផ្អាកគណនីនោះរហូតទាល់តែមានការដាក់ឯកសារគ្រប់គ្រាន់។ វាគឺជាទំនួលខុសត្រូវរបស់លោកអ្នកដើម្បីធានាថា ច្បាប់ក្នុងរដ្ឋ/ប្រទេសរបស់លោកអ្នកអនុញ្ញាតឱ្យលោកអ្នកលេងដោយប្រើប្រាស់សេវាកម្មអនឡាញមុនពេលចុះឈ្មោះ។ សូមអានផ្នែកលើការប្រកួតប្រជែង ក្នុងឯកសារនេះ។

ភាពពេញលេញ និងភាពត្រឹមត្រូវនៃព័ត៌មានគណនី

រាល់ព័ត៌មានទំាងអស់ដែលបានផ្តល់នៅពេលចុះឈ្មោះលើគេហទំព័រនេះត្រូវតែត្រឹមត្រូវ និងពេញលេញគ្រប់ចំណុចទំាងអស់។ Betcris.com រក្សាសិទិ្ធចាប់ផ្តើមនីតិវិធីផ្ទៀងផ្ទាត់បានគ្រប់ពេលដោយទាក់ទង ទៅលោកអ្នកតាមអ៊ីម៉ែលដើម្បីស្នើសុំឯកសារគាំទ្រ។

អតិថិជនត្រូវតែរក្សាបច្ចុប្បន្នភាពនៃព័ត៌មានចុះឈ្មោះរបស់ពួកគេ។ ការផ្លាស់ប្តូរព័ត៌មានណាមួយត្រូវតែរាយការណ៍ទៅកាន់ផ្នែកសេវាបម្រើអតិថិជនឲ្យបានឆាប់តាមដែលអាចធ្វើបាន។

ភាពតែមួយនៃគណនី

អតិថិជនអាចមានគណនីតែមួយប៉ុណ្ណោះ។ ប្រសិនបើអតិថិជនប្រើគណនីច្រើនជាងមួយ គណនីនោះនឹងត្រូវបានផ្អាករហូតទាល់តែព័ត៌មានលំអិត និងសមតុល្យគណនីត្រូវបានបញ្ជាក់ និងបង្រួមចូលគ្នា។ នៅពេលបានបញ្ចប់ គណនីផ្សេងទៀតទាំងអស់នឹងត្រូវបានបិទ ហើយមានតែគណនីមួយប៉ុណ្ណោះនឹងនៅបន្តសកម្ម។

កិច្ចការសម្ងាត់នៃពាក្យសម្ងាត់

Betcris.com អនុញ្ញាតឲ្យអតិថិជនទំាងអស់ជ្រើសរើសបន្សំឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់ផ្ទាល់ខ្លួនរបស់ពួកគេ។ យើងខ្ញុំស្នើសុំឲ្យអតិថិជនទាំងអស់រក្សាទុកព័ត៌មាននេះជាការសម្ងាត់។ ប្រតិបត្តិការទាំងអស់ដែលបានធ្វើពីគណនីរបស់លោកអ្នកនឹងត្រូវបានទទួលយក ដរាបណាលោកអ្នកផ្តល់នូវឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់របស់លោកអ្នកយ៉ាងត្រឹមត្រូវ។

Betcris.com គឺមិនទទួលខុសត្រូវឡើយ ប្រសិនបើពាក្យសម្ងាត់ត្រូវបានលាតត្រដាង ឬទទួលបានដោយភាគីទីបី ហើយភាគីទីបីដែលនិយាយនោះប្រើប្រាស់ព័ត៌មានក្នុងលក្ខណៈជាការព្យាបាទ។

ការធ្វើឱ្យដំណើរការគណនី

ដើម្បីអាចមានសិទ្ធិទទួលបានសេវាកម្ម និងផលិតផលផ្សេងៗដែលបានផ្តល់ជូនដោយ Betcris.comអតិថិជនត្រូវតែផ្តល់នូវព័ត៌មានដូចខាងក្រោម៖

 • នាមខ្លួន និងនាមត្រកូល
 • ពាក្យសម្ងាត់ដែលត្រូវប្រើ
 • ឃ្លាសម្ងាត់
 • អ៊ីម៉ែលដែលមានសុពលភាព
 • ទូរស័ព្ទ
 • អាសយដ្ឋានជាក់លាក់ (ប្រទេស រដ្ឋ ទីក្រុង ផ្លូវ)

អតិថិជនទាំងអស់នឹងទទួលបានអ៊ីម៉ែលមួយដើម្បីធ្វើឱ្យមានគណនីដំណើរការ។ គ្រប់គណនីទំាងអស់ត្រូវតែបានធ្វើឱ្យមានដំណើរការតាមរយៈអ៊ីម៉ែលនេះ។ ប្រសិនបើនេះមិនបានបញ្ចប់ Betcris.com រក្សាសិទ្ធិក្នុងការផ្អាកសកម្មភាពទាំងអស់លើគណនីដែលបានសំដៅលើរហូតទាល់តែព័ត៌មានលំអិតត្រូវបានផ្ទៀងផ្ទាត់។

Panama

Minos S.A. is the license holder for Panama Residents, TV Global Enterprises Ltd. delivers to MINOS S.A. the Clearing Services, provides platform and online services.

The Clearing Services will be performed in accordance with the professional standards generally accepted within the clearing industry.

ឯកសារ v3.7។ (ថ្ងៃទី 27 ខែតុលា ឆ្នាំ 2010)

ការត្អូញត្អែរ

ក្រុមហ៊ុនរបស់យើងខ្ញុំប្តេជ្ញាចិត្តជាមួយអតិថិជនរបស់យើងខ្ញុំ។

ប្រសិនបើលោកអ្នកមានបញ្ហាមួយដែលយើងខ្ញុំចង់ជួយ សូមទាក់ទងមកយើងខ្ញុំនៅ help@betcris.com យើងខ្ញុំនឹងត្រឡប់ទៅរកលោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន សូមអនុញ្ញាតរយៈពេល 24 - 48 ម៉ោងសម្រាប់យើងខ្ញុំឆ្លើយតប។

នៅពេល​បញ្ហានេះត្រូវបាន​ដោះស្រាយ​ហើយ ប្រសិនបើ​អ្នក​មាន​អារម្មណ៍ថាមិនទាន់ពេញចិត្តទាំងស្រុងនោះទេ អ្នកអាច​ផ្ញើ​ពាក្យ​បណ្ដឹងរបស់អ្នកទៅកាន់​សេវាកម្ម​ដោះស្រាយ​វិវាទ​ផ្សេង​ទៀត (ADR) ដែល​ត្រូវបានផ្ដល់ជូនដោយ eCogra ។ អ្នកអាចរកមើលព័ត៌មានបន្ថែមតាមរយៈតំណខាងក្រោម៖ https://ecogra.org/ata/policies_procedures.php

ត្រឡប់ទៅផ្ន
ែកខាងលើ